តោះមកស្គាល់មុខសេដ្ឋីវៀតណាមដំបូងបំផុត ដែលជាម្ចាស់ឡានម៉ាក Lamborghini Urus

កាល​ពី​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា​ កំពូល​រថយន្ត SUV ម៉ូដែល​ Lamborghini Urus ​ចំនួន​ពីរ​គ្រឿង​​ដំបូង​​បាន​បង្ហាញ​ខ្លួន​​បន្ត​កន្ទុយ​គ្នា​នៅ​ប្រទេស​វៀតណាម​ ដោយ​មុន​គេ​គឺ​ម៉ូដែល​ពណ៌​ស បន្ទាប់​មក​ទើប​លេច​មុខ​ម៉ូដែល​ពណ៌​ប្រផេះ។

រថយន្ត​ Urus ដំបូង​គេ​ត្រូវ​បាន​គេ​ដឹង​​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា​ជា​កម្មសិទ្ធិ​មហាសេដ្ឋី​ប្លាស្ទិក​របស់​វៀតណាម​ឈ្មោះ Pham Tran Nhat Minh ដែល​មាន​កាន់​កាប់​រថយន្ត​ទំនើប​ស៊េរី​កប់ៗ​ជា​ច្រើន​គ្រឿង​រួច​មក​ហើយ។ ដោយ​ឡែក​រថយន្ត​មួយ​គ្រឿង​ទៀត រក​ម្ចាស់​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ។

គួរ​ដឹង​ថា​កាល​ពី​ពេល​កន្លង​ទៅ​​​លោក​ Pham Tran Nhat Minh ​បាន​លក់​ចេញ​រថយន្ត​ Lamborghini Aventador SV របស់​ខ្លួន​ទៅ​​ឲ្យ​ហាង​មួយ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​ខ្លួន​ទទួល​រថយន្ត​ SUV កំពូល​ល្បឿន​មួយ​គ្រឿង​ខាង​លើ​នេះ។ កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ រថយន្ត​ដទៃ​ទៀត​របស់​មហាសេដ្ឋី​​រូប​នេះ​ រួម​មាន​ម៉ូដែល​ Lamborghini Murcielago LP670-4 SV, Lamborghini Aventador SV Coupe, Bugatti Veyron និង Pagani Huayra ដែល​សុទ្ធ​សឹង​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia