កំពូលសេដ្ឋីទាំង ៩ រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ានទាំង ១០ ប្រទេស

ដែនដីនៃការចែករំលែក សូមលើកយកទ្រព្យសម្បត្តិកំពូលសេដ្ឋីទាំង ៩ ដែលមានជាងគេបំផុត នៅក្នុងប្រទេសអាស៊ាននីមួយៗ (លើកលែងប្រទេសឡាវ)។ អ្នកទាំងអស់គ្នាដឹងទេ តើសេដ្ឋីរូបណាដែលមានជាងគេបំផុតនៅក្នុងប្រទេសអាស៊ានទាំង ១០? មានទ្រព្យសម្បត្តិចំនួនប៉ុន្មាន? តោះអានទាំងអស់គ្នាដូចខាងក្រោម៖

១) ព្រះអង្គ Sultan Hassanal Bolkiah មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសព្រុយណេ (តាមគេហទំព័រ celebritynetworth)

២) លោក Charoen Sirivadhanabhakdi មានទ្រព្យសម្បត្តិ ១៧.៦ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសថៃ (តាមគេហទំព័រ forbes) បើទោះបីជាព្រះមហាក្សត្រមានទ្រព្យសម្បត្តិច្រើនជាង តែដែនដីនៃការចែករំលែក សូមលើកយកតែបុគ្គលសាមញ្ញផ្សេងទៀតប៉ុណ្ណោះ។

៣) លោក Henry Sy មានទ្រព្យសម្បត្តិ ១៧ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសហ្វីលីពីន (តាមគេហទំព័រ forbes)

៤) លោក Robert Kuok មានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសម៉ាឡេស៊ី (តាមគេហទំព័រ celebritynetworth)

៥) លោក Robert & Philip Ng មានទ្រព្យសម្បត្តិ ១០.១ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសសិង្ហបុរី (តាមគេហទំព័រ celebritynetworth)

៦) លោក R. Budi Hartono មានទ្រព្យសម្បត្តិ ៨.២ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌូនេស៊ី (តាមគេហទំព័រ celebritynetworth)

៧) លោក Pham Nhat Vuong មានទ្រព្យសម្បត្តិ ២.៧ ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេបំផុតនៅប្រទេសវៀតណាម (តាមគេហទំព័រ forbes)

៨) លោក Tay Za ជាប្រធានក្រុមហ៊ុន Htoo Group ដែលផ្តោតលើក្រុមហ៊ុនយន្តហោះ, សណ្ឋាគារ, រ៉ែ, ធនាគារ, អចលនទ្រព្យ និងនាំចេញផលិតផល (មិនមានទិន្នន័យបញ្ជាក់ពីទ្រព្យសម្បត្តិទេ) តែតាមគេហទំព័រ huffingtonpost បានបង្ហាញថា លោកជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារដំបូងគេបំផុតនៅប្រទេសមីយ៉ាន់ម៉ា

៩) លោក គិត ម៉េង មានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិក (តែមិនអាចទាន់បញ្ជាក់ថាគាត់ជាអ្នកដែលមានជាងគេបំផុតនៅប្រទេសកម្ពុជាយ៉ាងណាដែរទេ ពីព្រោះមិនមានទិន្នន័យអ្នកផ្សេងៗទៀត) (តាមគេហទំព័រ wikipedia)

 

បន្តចុចអាននៅទីនេះ៖

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, huffingtonpost, forbes, celebritynetworth