ស្ងាត់ៗ! គង់ សុជាតិ និង ជា វិបុល ទៅដើរលេងនៅប្រទេសអូទ្រីសបាត់

តាមពិត​ក្នុងអំឡុង​បុណ្យ អុំទូក គូ​ស្វាមីភរិយា គង់ សុជាតិ និង ជា វិបុល ត្រូវ​នាំគ្នា​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស ដើម្បី​សាង​ភាព​ផ្អែមល្ហែម ប៉ុន្ដែ ដោយសារតែ​រវល់​ការងារពេក ​ទើប​អ្នក​ទាំងពីរសម្រេច​នាំគ្នា​ចេញទៅ​ក្រៅប្រទេស​ នៅពេល​ចប់ពិធីបុណ្យអុំ​ទូកវិញ ។

គង់ សុជាតិ និង ជា វិបុល

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ គង់ សុជាតិ និង ជា វិបុល ទៅ​តែ ២ នាក់​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។ គ្រាន់តែ​ចប់​ពិធីបុណ្យ អុំទូក ភ្លាម គង់ សុជាតិ និង ជា វិបុល បាន​ប្រញាប់ប្រញាល់​នាំគ្នា ចេញទៅ​កម្សាន្ត នៅ​ប្រទេស អូទ្រីស តែ​ពីរ​នាក់ ដោយ​ពុំមាន​វត្តមាន កូនៗ​ទៅតាម​ដូច​សព្វដង​ទេ ។ ជាក់ស្តែង​តាមរយៈ​រូបភាព​ជាច្រើន​នេះ​បង្ហាញឱ្យឃើញថា ជីវិត​ប្តី​ប្រពន្ធ របស់​តារា​មួយគូ​នេះ​ពិតជា​ពោរពេញ​ដោយ​ក្តី​សុខ សុភមង្គល ។

គង់ សុជាតិ និង ជា វិបុលក្នុងទឹកដីក្រៅប្រទេស

លោក ជា វិបុល បាន​សរសេរ​សារ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ​« បន្ទាប់ពី​រវល់​ទាំង ៣ ថ្ងៃបុណ្យ​អុំទូក មក ឥឡូវ​បានមក​ដល់​គោលដៅ​ដោយ​សុវត្ថិភាព ហើយ »​។ បើតាម​ប្រភពព័ត៌មាន​មួយ​ដែល​ស្និទ្ធ​ជាមួយ គង់ សុជាតិ បាន​បង្ហើប​ប្រាប់ថា គង់ សុជាតិ និង ជា វិបុល មាន​គម្រោង​យក​កូន​ម្នាក់ទៀត ដូច្នេះហើយ ទើប​អ្នក​ទាំងពីរ​នាំគ្នា​ចេញទៅ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស ។​

គង់ សុជាតិ និង ជា វិបុលក្នុងទឹកដីក្រៅប្រទេស

កន្លងមក​អ្នកនាង គង់ សុជាតិ ក៏​ធ្លាប់​និយាយ​ផងដែរ​ថា នៅពេល​ដែលមាន​គម្រោង​យក​កូន អ្នក​ទាំងពីរ​នឹង​ចំណាយពេល​វេលា​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស ដូច្នេះហើយ​ទើប​ចុងក្រោយ​នេះ​គូ​ស្វាមីភរិយា​មួយគូ​នេះ តែងតែ​ចំណាយ​ពេលវេលា​ជាមួយគ្នា​នៅក្រៅ​ប្រទេស ញឹកញាប់​បំផុត ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular