អុញនោះ! វណ្ណ ម៉ូនីកា ក្តៅស្លឹកត្រចៀក ពេលឃើញសារអ្នកដឹកនាំសម្តែងម្នាក់សុំនាងដេកក្នុងតម្លៃ …….

ទើបលេចមុខជាថ្មីក្នុងវិថីសិល្បៈ វណ្ណ ម៉ូនីកា ខឹងសម្បារលាយឡំ​ជាមួយអារម្មណ៍​ខកចិត្តនឹងអ្នកដឹកនាំសម្តែង ជា ឈីម បានផ្ញើសារសុំដេកជាមួយនាងក្នុងតម្លៃត្រឹមតែ ៥០ដុល្លារ ខណៈនាងថា​ «នាងខ្ញុំចង់ប្រាប់ទៅអ្នកសម្តែងវ័យចាស់ម្នាក់ឈ្មោះ លោក ជា ឈីម ពីមុនខ្ញុំសរសើរគាត់ខ្លាំងណាស់ គឺគាត់ជាមនុស្សល្អ តែមុននេះខ្ញុំមិននឹកស្មានថា គាត់ហ៊ានធ្វើចរិតថោកទាបឡើយ»។

វណ្ណ ម៉ូនីកា បង្ហាញដំណើររឿងថា «គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោក​ទាប ហើយប្រើពាក្យថា គាត់ឲ្យលុយខ្ញុំ៥០ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំចោលតែម្តង។ ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ​? ចង់ឲ្យតួណាថត ឬក៏មិនឲ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ?​ ស្រុកខ្មែរបើនៅតែមានអ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើនដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឲ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news