សង្ហាមិនធម្មតាមែន! លោក ទេព រិន្ទដារ៉ូ បង្ហាញរូបថតកាលនៅជាយុវវ័យ ក្នុង…

តារាជើងចាស់រូបសង្ហាមួយរូប លោក ទេព រិន្ទដារ៉ូ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលនៅរូបភាពប៉ុន្មានសន្លឹង ដែលលោកថតស្ថិតក្នុងអំឡុងទសវត្សទី៨០ ដែលជាជំនាន់លេខម៉ូតខោប៉ាត់ជើងធំ ដែលធ្វើលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកគាំទ្រ។

លោក ទេព រិន្ទដារ៉ូ

កាលពីថ្ងៃទី២៧ខែវិច្ឆិកា ជាថ្ងៃដែលអាកាសធាតុប្រែប្រួលចុះត្រជាក់ខ្លាំង ក៍ឃើញគណនីរបស់លោកបង្ហោះសារខ្លីមួយ នឹកដល់កាល លោកនៅសិក្សាក្រៅប្រទេសជាមួយមិត្តគាត់ ដោយគាត់បានរៀបរាប់ថាៈ “ធ្លាក់ខ្យល់បែបនេះនឹកឃើញកាលពីនៅក្មេង រៀននៅសហភាពសូវៀតពេលរដូវធ្លាក់ទឹកកក គេនាំទៅលេងលើភ្នំមួយដែលមានរូបចម្លាក់ធំបំផុតនាទីក្រុង​វ៉ូហ្គូ​ហ្គ្រាដតាមបណ្តោយទីក្រុងវ៉ូលហ្គា ពិតជាត្រជាក់ខ្លាំង ណាស់ជាមួយមិត្តភក្តិនាំគ្នារត់ឡើងទៅលើដើម្បីបានឆាប់ទៅ​ដ​ល់មុនគេ ព្រោះប្រញាប់ថតរូប” ៕

តោះមកទស្សនារូបភាពរបស់លោក ទេព រិនដារ៉ូ ក្នុងទសវត្សទី៨០ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews