នោះ ថាមែនៗ! ផ្ទុះឆេះរោងចក្រគីមីនៅចិន ធ្វើឲ្យស្លាប់មនុស្ស២២នាក់ របួស….

អាជ្ញាធរចិន​នៅថ្ងៃពុធនេះ​បានឱ្យដឹង​ថា មនុស្សយ៉ាង​ហោចណាស់ ២២នាក់ បានស្លាប់ និង​២២នាក់ទៀត​រងរបួស នៅក្នុងហេតុការណ៍​ផ្ទុះដ៏សម្បើមនៅឯរោងចក្រគីមី​មួយកន្លែង​ស្ថិតនៅខេត្ត ហេបៃ (Hebei) ភាគខាងជើង​ប្រទេសចិន។ នេះបើ តាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម​អាជ្ញាចិន ហេតុការណ៍ផ្ទុះខាងលើ​បានកើតឡើងនៅក្បែររោង​ចក្រគីមី ហេបៃហ្សេងហ័រ (Hebei Shenghua Chemical Co.) ក្នុងទីក្រុង ចាងជាកូវ (Zhangjiakou) ដែលស្ថិតនៅចំងាយ ២០០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ​ការផ្ទុះដ៏សម្បើម​នេះ ក៏បានបំផ្លាញរថយន្ដ​តូចធំចំនួន ៥០គ្រឿង​ផងដែរ ខណៈអ្នករងរបួសត្រូវ​បានបញ្ជូន ទៅកាន់​មន្ទីរពេទ្យនៅ​ក្នុងតំបន់។

គួរបញ្ជាក់ថា ភ្លាមៗ​អាជ្ញាធរចិនមិនទាន់បាន​បញ្ជាក់ ពីមូលហេតុផ្ទុះ​នេះ​នៅឡើយទេ ស្របពេលដែលការស៉ើបអង្កេតកំពុង​ធ្វើឡើង ហើយក៏​មិនទាន់មាន​សេចក្ដីរាយការណ៍​ថា មានការលេចធ្លាយ​សារធាតុគីមី ឬក៏យ៉ាងណា​នោះ​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia