ណុប បាយ៉ារិទ្ធ​​ អាណិតបងប្រុសសាច់ដុំម្នាក់នេះយ៉ាងខ្លាំង ដោយសារតែ….

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ធ​​ សម្តែងក្តីអាណិតជាខ្លាំងចំពោះបងប្រុសដែលខំហាត់លើកដុំដែកច្រើនខែឆ្នាំ ដើម្បីត្រៀមខ្លួនទៅប្រកួតនៅប្រទេសក្រៅ ដើម្បីមុខមាត់ខ្មែរ ។ ក្នុងនោះតារាចម្រៀង ណុប បាយ៉ារិទ្ធ​​ រៀបរាប់យ៉ាងដូច្នេះថា “ហេតុអី? គាត់ខុសអី? គ្មានពាក្យអីនិយាយអោយចេញទេ គ្រាន់តែអាណិតបងប្រុសដែលខំលើកដុំដែកអោយឈឺខ្លួនត្រៀមទៅប្រកួតដើម្បីមុខមាត់ខ្មែរ ។”

ណុប បាយ៉ារិទ្ធ

ជាក់ស្តែងនៅក្នុងគណនីមួយដែលមានឈ្មោះថា Ti Raបានបង្ហោះសារយ៉ាងដូចនេះថា”​សូមជួយផ្តល់កំលាំងចិត្តដល់បងប្រុសខ្ញុំផងគាត់ចិត្តដល់ថ្ងៃប្រកួតហើយតំណាងអោយប្រទេសកម្ពុជា​យើងទាំងមូលស៊ូៗបងប្រុសដ៏ល្អរ​បស់ប្អូនសាច់ឆ្នាំនេះសាហាវ​ជាងឆ្នាំមុនទៀត 🙏❤️🙏”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន មានបងប្អូនមួយចំនួនក៏លើកឡើងទឹកចិត្ត មានបងប្អូនមួយចំនួនទៀតក៏បញ្ចេញមតិជាលក្ខណៈលេងសើច និងមានពាក្យជាច្រើនទៀត៕

តោះមកទស្សនារូបភាពខមិនរបស់មហាជងខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews