ភ្ញាក់ព្រើត! សោម ស្រីនាថ លេងសុទ្ធតែដាក់ឈ្មោះហាង​ស៊ុបថា «ស៊ុប​ខ្ទើយ»

​ថ្មីៗ​នេះ ​មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញ​​តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា សោម ស្រីនាថ បានបើកហាង​ស៊ុបមួយកន្លែងដែលមាន​ឈ្មោះថា «ស៊ុប​ខ្ទើយ» ។

ក្នុងនោះ​ក៏មានទស្សនិកជន អ្នកគាំទ្រ ចាប់អារម្មណ៍ និង ចង់ដឹងកាន់តែខ្លាំង​ថា​ ហេតុអ្វីបានជា​ស្រី​ស្អាត​រូបនេះ​ដាក់ឈ្មោះ​ហាង​ថា​ ​ស៊ុប​ខ្ទើយ​ បែបនេះទៅវិញ ?
សោម ស្រីនាថ មិនបាន​បញ្ជាក់ថា ​មូលហេតុ​អ្វី​បានជា​នាង​ដាក់ឈ្មោះ​ហាង​បែបនេះ​ទេ ។ តែ​នាង​គ្រាន់តែ​ប្រាប់ថា​ ហាង​របស់​នាងដែល​ទើបនឹងបើក​នេះ​តូច​ទេ​ ព្រោះ​នាង​មិនមាន​លទ្ធភាព​ជួល​ផ្ទះ​ធំ​ ។

យ៉ាងណាមិញ ហាងស៊ុបនេះ មាន​ទីតាំង​នៅក្រោយ​ម​ន្ទីរ​ពេទ្យ​លោក​ស​ង្ឈ ហើយប្អូនប្រុស​របស់​នាង​ជា អ្នកលក់​។ នាងគ្រាន់តែ​ទៅ​ជួយ ​ពេលទំនេរ​ពី​ការងារ​សិល្បៈ​ប៉ុណ្ណោះ ។ ទោះ​មិនមែនហាងធំ​ តែ​គេ​សម្គាល់​ឃើញថា​មាន​អតិថិជន​គាំទ្រ​គួរសម​ ព្រោះ​កន្លងមក​គេ​ស្គាល់​ស្នាដៃ​គ្រួសារ​របស់​នាង​រួចហើយ ។

សោម ស្រីនាថ រីករាយជាមួយនឹងមុខរបរមួយនេះណាស់ ហើយរំពឹងថាការងារនេះនឹងទទួលបានជោគជ័យ ។
គួរបញ្ជាក់ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ សោម ស្រីនាថ កាន់តែសាងប្រជាប្រិយភាពខ្លាំងឡើង និង មាន​សកម្មភាពសិល្បៈ​ថ្មីៗ​ជាច្រើន ​ដែលមាន​ទាំង​ការ​ច្រៀង ដើរ​ម៉ូដ និង​ពិធី​ការិនី​ នៅក្នុង​កម្មវិធី​អាណាចក្រនារី​នៅស្ថានីយ៍​ទូរទស្សន៍​ប៉ុស្ដិ៍លេខ ៥ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ popular