ទុក្ខជាន់លើទុក្ខ! ជីវភាពកំពុងពិបាក ពេលនេះផ្ទះតារាកំប្លែង តាចេក ត្រូវ……..

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ជីវភាពរស់នៅរបស់តារាកំប្លែងដ៏ល្បីឈ្មោះនាយចេក បានជួបទុក្ខលំបាកអស់ពេលជាច្រើនខែឆ្នាំមកហើយ ដោយលោកត្រូវរកស៊ីលក់ដូរបន្តិចបន្តួចតាមផ្លូវ ជារៀងរាល់ថ្ងៃ ដើម្បីយកប្រាក់ជួយគ្រួសារ។

តារាកំប្លែង​ នាយចេក

បន្ទាប់ពីបានដឹងពីទុក្ខលំបាកទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាមិត្តរួមសិល្បៈ ក៏បានចុះទៅជួយលោកដែលបានផ្តល់ជាថវិកាមួយចំនួន និងអំណោយខ្លះៗ ដើម្បីជួយសម្រួល ក៏ដូចជាលើកទឹកចិត្តដល់​លោកតាផងដែរ។

ភាពលំបាកទាំងនេះមិនទាន់បានកន្លងផុតទៅផង ស្រាប់តែតារាកំប្លែងរូបនេះ ត្រូវជួបភាពលំបាកពីលើទៀត ដោយផ្ទះដែលខ្លួនរស់នៅជាប្រចាំនោះ បានលេចធ្លុះធ្លាយដំបូលអស់ ដោយសារតែខ្យល់បានបក់បោកចូល ធ្វើឲ្យរហែកស័ង្កសី ពេលភ្លៀងក៏ត្រូវសាចចូលផ្ទះយ៉ាងពិបាក។

ផ្ទះរបស់ នាយចេក ត្រូវធ្លាយដំបូល

បន្ថែមពីនេះលោកតា ក៏បានរៀបរាប់លើបណ្តាញសង្គមរបស់ខ្លួនថា៖«ថ្ងៃនេះអត់បានទៅលក់ទេ ពីព្រោះដំបូលផ្ទះយប់មិញត្រូវខ្យល់មិនមេត្តា ឆក់យកសក្សីអស់មួយសន្លឹក ភ្លៀងសាចចូលពេញផ្ទះ ចឹងមិនដឹងគិតម៉េចមាន តែឡើងជួសខ្លួនឯងសិនចាំរកបានផ្លាស់ថ្មីហើយកុំឲ្យពិបាកដូចថ្ងៃនេះ»។

ក្រោយពីបានដឹងពីទុក្ខលំបាក ក្នុងការរៀបរាប់របស់លោក បានធ្វើឲ្យមហាជនជាច្រើនពិតជាអណិតដល់លោកតាយ៉ាងខ្លាំង ព្រោះថាលោកតាមានវ័យច្រើនណាស់ទៅហើយ តែនៅតែខំរកប្រាក់ដើម្បីគ្រួសារ ទាំងដែលគ្មានពេលសម្រាកបន្តិចសោះ ហើយពេលនេះក៏ត្រូវជួបរឿងបែបនេះទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload