កប់ណាស់! ផ្សារទំនើបរបស់ថៃថ្មីមួយ មានកន្លែងលក់អីវ៉ាន់លើទឹកទៀត

ប្រទេសថៃ ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើង ហើយក៏ជាប្រទេសដែលពិតជាមានការរីកចម្រើនមែនទែន ជាពិសេសគឺផ្នែកមណ្ឌលកម្សាន្ត ផ្សារទំនើប និងកន្លែងញ៉ាំអាហារនានាជាដើម ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។

ដោយឡែកថ្មីៗ តាមរយៈការបង្ហោះរូបភាពពីចេញពីគណនីហ្វេសបុក Somalita Pich បានបង្កភាពភ្ញាក់ផ្អើល និងចែករំលែកតៗគ្នាជាច្រើន នូវរូបភាពផ្សារទំនើបថ្មី ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ ឯទិដ្ឋភាព​ខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអី កន្លែងទិញទំនិញ ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។ ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ គឺនៅក្បែរផ្សារម្តុំៗ ផ្សារ Asiatique តែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ផ្សារទំនើប Icon Siam ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះប៉ុណ្ណោះ ដោយចំណាយទុនសាងសង់អស់ដល់ទៅជាង ១.៥ពាន់លានដុល្លាសហរដ្ឋអាមេរិច ។ ផ្សារទំនើបនេះមិនត្រឹមតែជាអគារមួយខ្ពស់មួយទេ តែក៏មានការិយាល័យធ្វើការជាច្រើនកន្លែងតាមជាន់នីមួយៗ មានកន្លែងលក់ទំនិញជាច្រើនដ៏សម្បូរបែប រួមទាំងអាហារដ៏ឆ្ងាញ់ពិសាផងដែរ។

សម្រាប់អ្នកដែលមានគម្រោងទៅលេងប្រទេសថៃ កុំភ្លេចទៅលេងផ្សារទំនើប Icon Siam ដើម្បីទទួលបានចំណីអារម្មណ៍ប្លែកថ្មី ដោយទីតាំងស្ថិតនៅ៖ 299 Charoen Nakhon Soi 5, Charoen Nakhon Road, Khlong San, Bangkok, Thailand 10600៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sadlife