នោះ! សម្តេច ហ៊ុន សែន ហាមដាច់ខាត ​អភិបាល​ខេត្ត-ក្រុង ​យក​លុយ……….

សម្ដេច ហ៊ុន សែន បាន​និយាយ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជូន​ថវិកា​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​៣​កម្រិត ជាង​៤៣០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន ឲ្យ​ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល ហើយ​ថវិកា​នេះ ក៏​មិនមែន​សម្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ទុក​កេងប្រវ័ញ្ច​ទិញ​រថយន្ត​ជិះ​ឡើយ​។​

បើតាម​សារព័ត៌មាន​ Fresh News ស្រង់​សម្តី​សម្ដេច​ដូច្នេះ​៖ «​អស់លោក​ដែលជា​ចៅហ្វាយខេត្ត ក៏​មិនមែន​ឆន្ទានុសិទ្ធិ ផ្ទេរ​ពី​គម្រោង​ធ្វើ​ប្រឡាយទឹក ធ្វើ​អណ្ដូង​ទឹកស្អាត ជួសជុល​ផ្លូវ ដែល​បញ្ជូន​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​នោះ បែ​ជា​បង្វែរ​ទៅ​ទិញ​មធ្យោបាយ​បម្រើ​ឲ្យ​ភាព​ស៊ី​វិ​ល័យ​របស់ខ្លួន​ទេ​…​។ ខ្ញុំ​សូម​ឲ្យ​ប្រយ័ត្ន​ណា ពាក្យ​ដែលថា​ថវិកា​ប្រមាណ​ជាង ៤៣០​លាន​ដុល្លារ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​៣​ថ្នាក់ ដើម្បី​ចាត់ចែង​ប្រើប្រាស់​ដោយ ឆន្ទានុសិទ្ធិ ប្រយ័ត្ន​ពាក្យ​ឆន្ទានុសិទ្ធិ​។ ឆន្ទានុសិទ្ធិ អត់​ផ្ទេរ​យកទៅ​ជិះឡាន​សិន ព្រោះ​ចៅហ្វាយខេត្ត ឬ​ចៅហ្វាយស្រុក​ខ្វះ​ឡាន​ជិះ អត់​ទេ​ណា​»​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ angkorpost