អ្នកនាង ខាត់ សុឃីម អំពាវនាវ​ឲ្យកូនខ្មែរសរសេរអក្សរ​ជាតិលើហ្វេសប៊ុក

ជាការកត់សម្គាល់បណ្តាញសង្គមយក្សហ្វេសប៊ុកនេះដែរគឺមានការពេញនិយមទៅតាម ចំណង់ចំណូលចិត្តនៃការលេង ខុសប្លែកពីគ្នាខណៈដែលការប្រើប្រាស់ឈ្មោះឬនាមផ្ទាល់ខ្លួនក៏មាន លក្ខណៈចរិកខុសគ្នាផងដែរដោយហេតុថាបច្ចុប្បន្នមានកូនខ្មែរមួយភាគធំបាននិយមងាក់ទៅប្រើឈ្មោះជាភាសារបរទេសច្រើនជាងការប្រើប្រាស់ អក្សរជាតិសាសន៍(អក្សរខ្មែរ)ខ្លួនឯងដែលកត្តានេះនាំឲ្យមានការ ព្រួយបារម្ភខ្លាំងសម្រាប់សង្គមខ្មែរ។

មិនខុសគ្នានឹងការបង្ហាញក្តីព្រួយបារម្ភពីសំណាក់ ប្រជាពលរដ្ឋខ្មែរមួយចំនួននោះអ្នកនាងខាត់សុឃីមថ្មីៗនេះក៏បានបញ្ចេញសារដោយបានធ្វើការ អំពាវនាវតាមរយៈការបំផុសស្មារតីឲ្យយុវវជន​ដែលជា កូនខ្មែរត្រូវតែផ្លាស់ប្តូរឥរិយាបទ ពីការសរសេរឈ្មោះជា ភាសារបរទេសមកប្រើប្រាស់ អក្សរខ្មែរដែលជារបស់ជាតិខ្លួននៅលើបណ្តាញ សង្គមហ្វេសប៊ុកវិញ។

អ្នកនាង ខាត់ សុឃីមបានរៀបរាប់ភ្ជាប់និងអត្ថន័យបំផុសមួយប្រយោគថាសូមចូលរួម សរសេរអក្សរខ្មែរនៅលើបណ្តាញ សង្គមហ្វេសប៊ុកទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យអក្សរសាស្រ្តយើង។ភ្លាមៗនៃការបង្ហោះនោះអ្នកនាង ខាត់ សុឃីម ក៏បានលើកឡើងថា សូមអ្នកសរសេរអក្សរ សាស្ត្រជាតិនៅលើ FB (Face book)ឲ្យបានគ្រប់ៗគ្នាផងណា (យើងរួមគ្នាដើម្បីជាតិយើង)។

ជាមួយគ្នាដែលមានការបញ្ចេញសារអំពាវនាវតាមរយៈការបំផុសឲ្យមហាជនខ្មែរចូលរួមថែរក្សានិងលើកស្ទួយវិស័យអស្សរសាស្រ្តីជាតិរបស់ខ្លួននោះ ដែរក៏មានការបញ្ចេញទស្សនៈគាំទ្រយ៉ាងច្រើន ពីសំណាក់មជ្ឈដ្ឋានមហាជនក៏ដូចជាអ្នកគាំទ្រលើ គំណិតល្អៗរបស់តារាស្រីរូបនេះផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload