អុញនោះ! ដេនីក្វាន់ ទម្លាយអាថ៌កំបាំងថា លួចស្រឡាញ់ឧកញ៉ា២រូប ព្រោះតែ ……..

ដូចដែលប្រិយមិត្តបានដឹងហើយថា៖ ឧកញ៉ា ទៀ វិចិត្រ និងឧកញ៉ា ស្រី ចាន់ថន ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនធំកំពុងចាប់អារម្មណ៍ជាខ្លាំង ព្រោះលោកទាំង២ពិតជាមានចិត្ត​សម្បុរសធម៌ ដែលជាញឹកញាប់ណាស់ លោកទាំង២នាក់បានបង្ហាញសកម្មភាពសម្បុរសធម៌ទាំងនោះតាមរយៈហ្វេសប៊ុករៀងៗខ្លួន ដែលកើតចេញពីទឹកចិត្តពិតប្រាកដ ដោយគ្មាននរណាម្នាក់បង្ខំលោកឡើយ។

ដេនីក្វាន់

ដោយឡែកតារាសម្ដែងសិចស៊ីដេនីក្វាន់បាននិយាយត្រង់ៗថាកន្លងមកនាងធ្លាប់លួចស្រឡាញ់លោកឧកញ៉ា២រូបតែគ្មានឱកាសបានសារភាពសោះហើយមកដល់ពេលនេះនៅតែស្រឡាញ់ដដែលមិនបានផ្លាស់ប្ដូរអ្វីឡើយ។

ឧកញ៉ាពីររូបដេនីក្វាន់លួចស្រឡាញ់យូរហើយតែគ្មានឱកាសសារភាពគឺឧកញ៉ាស្រីចាន់ថននិងឧកញ៉ាទៀវិចិត្រ។

មូលហេតុដែលតារាសម្ដែងស្រីរូបនេះស្រឡាញ់និងគោរពឧកញ៉ាខាងលើដោយសារតែលោកទាំងពីរមានទឹកចិត្តជួយដល់ពលរដ្ឋក្រីក្រមួយចំនួនមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចជាដើម។

នាងថា៖”និយាយត្រង់ចុះខ្ញុំលួចស្រឡាញ់គាត់ទាំងពីរនាក់(ឧកញ៉ាស្រីចាន់ថននិងឧកញ៉ាទៀវិចិត្រ)យូរហើយតែខ្ញុំមិនដែលបានសារភាពព្រោះមិនដែលបានជួបមុខផ្ទាល់។បើមានឱកាសបានជួបគាត់ទាំងពីរខ្ញុំនឹងសារភាពតាមត្រង់ថាខ្ញុំស្រឡាញ់ស្រឡាញ់បងទាំងពីរខ្លាំងណាស់គឺស្រឡាញ់នូវទឹកចិត្តដែលគាត់ទាំងពីរតែងតែអាណិតស្រឡាញ់ដល់អ្នកក្រខ្សត់”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ biz-kh