ជូនដំណឹង! កម្ពុជា នឹងមានភ្លៀងធ្លាក់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែធ្នូ តទៅហើយ

ថ្វីត្បិតតែជាខែប្រាំងមែន តែកម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខណ្ឌ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៧ រហូតដល់ថ្ងៃទី ១១​ ខែធ្នូ​នេះ។ សូមបញ្ជាក់ផងដែរថា ការមានភ្លៀងធ្លាក់នេះគឺដោយសារ​តែមាន​ជ្រលង​សម្ពាធ​ទាប​ខ្សោយ បន្ត​គ្របដណ្តប់​នៅ​កម្ពុជា និង​មាន​ខ្យល់​បក់​ពី​ទិសអាគ្នេយ៍​មកពី​សមុទ្រ​ចិន​ខាងត្បូង បាន​នាំ​សំនើម​មកជា​មួយផងដែរ​។

​គួរបញ្ជាក់ផងដែរថា ភ្លៀង​ធ្លាក់​នេះ នឹង​កើតឡើង​នៅ​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ដែល​ជាប់មាត់​សមុទ្រ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology