ញាក់សាច់! ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បង្អួតឡានដាក់គ្នា រីឯតម្លៃមិនធម្មតានោះទេ

ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពយូរឆ្នាំ លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត មិនត្រឹមតែក្លាយជាតារាចម្រៀងរួមទ្រនំជាមួយគ្នានោះទេ តែពេលនេះអ្នកទាំងពីរ គឺជាម្ចាស់ជំនួញជាច្រើនកន្លែង។

តែបើនិយាយពីជីវិតឯកជន វិញក៏មិនធម្មតានោះទេ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែរឿងសុភមង្គលនៅក្នុងគ្រួសារវិញ ក៏ផ្អែមល្ហែមរលូនគួរឲ្យសរសើរផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសទាំងពីរនេះក៏បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញសកម្មភាពយ៉ាងហាយសូរ ជិះរថយន្តទំនើប ទៅកន្លែងមុខជំនួញរបស់ខ្លួន។

ដោយក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើ រថយន្តទំនើបរបស់លោកខេមរៈ សិរីមន្ត ម៉ាក Rolls Royce ពណ៌សតម្លៃរាប់ម៉ឺនដុល្លារ យ៉ាងស្រស់ស្អាត រីឯរថយន្តទំនើបតារាចម្រៀងលោកព្រាប សុវត្ថិ វិញក៏ស្អាត និងថ្លៃមិនណយនោះដែរ។

ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ

បន្ទាប់ពីបានឃើញសកម្មភាព របស់អ្នកទាំង២បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជារំភើប និងសប្បាយចិត្ត ដែលអ្នកទាំងពីរបានខិតខំ អស់ពេលជាច្រើនឆ្នាំ តស៊ូរហូតមកដល់ពេល​នេះពិតជាគួរឲ្យសរសើរណាស់៕

ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ

ឡានរបស់ខេមៈ សិរីមន្ត

ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ

ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ

ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload