ទោះធ្លាក់ប្រជាប្រិយភាពខ្លាំង ក៏តារាចម្រៀង មាស សាលី ដឹកដៃប្អូនប្រុសបង្កើតចូលសិល្បៈទៀត (វីដេអូ)

តារាចម្រៀងធ្លាប់វាចាថាមិនប្រែ​ពីទ្រនំសាន់ដេ មាស សាលី បានដឹកដៃប្អូនប្រុសបង្កើតចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាមគន្លងរូបលោកដែរ ខណៈកាលពី​ចុងខែ​វិច្ឆិកា ២០១៨ កន្លងទៅនេះលោក សាលី បាននាំ វេហា ជាប្អូនប្រុសឡើងច្រៀងរួមគ្នាប្រមាណពីរបីបទ មានទាំងចង្វាក់ញាក់ និងរ៉េប​ បង្កឲ្យអ្នកទស្សនាមាននការចាប់អារម្មណ៍ និងដំបូងឡើយមានចម្ងល់ថា «សាលី រកបានដៃគូចម្រៀងថ្មី ច្រៀងស៊ីចង្វាក់គ្នាបានល្អទៀត» តែពេលច្រៀងចប់មួយវគ្គទើប​ដឹងថា «មិនមែនជាដៃគូ​ចម្រៀងធម្មតាៗទេ គឺប្អូនប្រុសបង្កើតរបស់លោកតែម្តង»។

លើឆាក MY TV ដែលចម្រុះភ្លើងពណ៌លោក មាស សាលី បង្ហាញទឹកមុខ​ស្រស់ថ្លា រួមជាមួយវាចាប្អូនប្រុសលោក វេហា ថា «សប្បាយចិត្ត ដែលបានចាប់ដៃគូ ច្រៀងជាមួយ បងប្រុស សង្ឃឹមថា បងប្អូន​នឹងយករូប​ខ្ញុំបាទ​ដាក់ក្នុងដួងចិត្ត»។ ក្រោយម្ចាស់បទ «អង្គរក្សបេះដូង» មាស សាលី ច្រៀងបានប៉ុន្មានថ្ងៃ យូធូប បានបង្ហោះ​វីដេអូលោកឡើងឆាកច្រៀងរួមប្អូនប្រុសយ៉ាងព្រោងព្រាត ខណៈព្រឹកមមិញលោកទទូចថា «សូមជួយគាំទ្រផង»៕

លោក មាស សាលី និងប្អូនប្រុសបង្កើតរបស់ខ្លួន

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news