ល្អណាស់! ​ជនជាតិ​ចិន​២៣០នាក់ត្រូវ​បញ្ជូន​ទៅចិនវិញហើយ​ ព្រោះតែ​……

មួយ​រយៈពេល​កន្លង​មក​នេះ​ ជនជាតិចិន​ជាច្រើន​បានចូលមករស់នៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ខេត្តព្រះសីហនុ​តែម្តង​ ដែលធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បានកែប្រែជាខ្លាំង​ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​តែម្តង​ ពិតជាមានភាពខុសប្លែកខ្លាំងណាស់​។

ចំពោះ​ជនជាតិ​ចិន​ដែលមករស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងនេះ​ មួយ​ចំនួនគឺមកវិនិយោគ​ ដើម្បី​ឲ្យ​ប្រទេស​យើង​កាន់​តែមាន​ការ​អភិវឌ្ឍន៍​ និងផ្តល់នូវ​កាងារ​ជួយដល់ប្រជាជនយើងផងដែរ​ ចំណែក​ឯ​មួយ​ចំនួន​ទៀត​នោះ​ បែរជា​មក​ប្រព្រឹត្តិ​នូវ​អំពើ​ខុសច្បាប់​ ក៏ដូចជាបង្ក​រឿងអសន្តិសុខ​ទៅដល់​សង្គម​ទៅវិញ​។

ជាក់ស្តែង​ កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨​ សមត្ថកិច្ច​​ បានធ្វើ​ការ​ចុះ​បង្ក្រាប​ជន​ជាតិ​ចិន​ចំនួន​ ២៣២នាក់​ ដែលក្នុងនោះមានមនុស្សស្រីចំនួន​ ៣៨នាក់​ នៅទីតាំងប្រព្រឹត្តបទល្មើស​ ក្នុងទឹកដីខេត្តតាកែវ​ ពា​ក់​ព័ន្ធករណីឆបោក គំរាម​គំហែង និងជំរិតទារប្រាក់តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ដែលនេះគឺមានការ​សហការពីសមត្ថកិច្ចចិន​ ជាមួយ​និង​កម្ពុជា​ ដើម្បី​ទប់ស្កាត់​ ក៏ដូចជា​អនុវត្តន៍​ឲ្យ​បាន​នូវច្បាប់​ទម្លាប់​របស់​ប្រទេស​កម្ពុជា​ ហើយជន​ជាតិ​ចិន​ខាងលើនោះ ចំនួន​ដល់ទៅ​ ២៣០នាក់​ នឹង​ត្រូវ​បញ្ជូន​ទៅចិនវិញ​ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨​ ដែលនេះពិតជារឿងដ៏គួរឲ្យត្រេកអរខ្លាំងណាស់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ vdoamazing