ទីបំផុត សត្វដាយណូស័រអម្បូរថ្មីមួយ ត្រូវបានកំណត់​អត្តសញ្ញាណហើយ តាមរយៈ ……….

សត្វដាយណូស័រអម្បូរថ្មីមួយ ត្រូវបានកំណត់​អត្តសញ្ញាណ តាមរយៈ​របកគំហើញនៃ​​បំណែកឆ្អឹងថ្គាម​មួយ​​​​ ដែលត្រូវគេប្រទះឃើញនៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការវិភាគស្រាវជ្រាវ ឆ្គឹងថ្គាមផ្នែកខាងក្រោមដែលត្រូវបានរកឃើញ​នៅ​​ក្រុង Lightning Ridge ដែលល្បីឈ្មោះ​ខាងរុករករ៉ែគ្រីស្តាល់អូផាល់ (Opal) មានចំណាស់​ប្រហែល១០០លានឆ្នាំ ហើយអ្នកវិទ្យាសា​ស្រ្តបានកំណត់ថា វាគឺជា​​​របស់សត្វដាយណូស័រជើងពីរហៅថា Weewarrasaurus pobeni ដែលស៊ីរុក្ខជាតិជាអាហារ និងមានទំហំប្រហាក់​​ប្រហែលពូជសត្វ​សុនខគង្វាលចៀមរបស់អូស្រ្តាលី Kelpie។

គួរជម្រាបថា អម្បូរខាងលើនេះ គឺជាដាយណូស័រដំបូងគេ ដែលត្រូវបានដាក់នៅក្នុងរដ្ឋ New South Wales នៃ​ប្រទេស​អូស្រ្តាលី ក្នុងអំឡុងពេលជិតមួយសតវត្សរ៍កន្លងទៅនេះ ហើយអម្បូរនេះគឺយកឈ្មោះ​តាមកន្លែងរុករករ៉ែអូផាល់ Wee Warra ដែលនៅជាយក្រុង Lightning Ridge ជាទីដែលបំណែកហ្វូស៊ីលនេះ ត្រូវបានប្រទះឃើញជាលើកដំបូង​កាលពី​០៥ឆ្នាំមុន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia