ដល់ក! តួអង្គ​វីរបុរស Deadpool​ លោក Ryan Reynolds បាន​សារភាពថា…….

កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​ហូលីវូដ​ដ៏​ល្បីឈ្មោះ និង ច្រើន​ត្រូវគេ​ស្គាល់​ថា​ជា​តារា​សម្តែង​នៃ​តួអង្គ​វីរបុរស Deadpool លោក Ryan Reynolds បាន​សារភាពថា ការដែល​លោក​បាន​ក្លាយជា​ឪពុក​គេ បាន​ជួយ​ធ្វើឱ្យ​លោក​ប្រែក្លាយជា​មនុស្ស​ល្អ​ជាង​កាលពីមុន ។


លោក Ryan បាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល The Ellen DeGeners Show នាពេល​ថ្មីៗ​នេះ ហើយ​លោក​បាន​និយាយ​ដោយស្មោះ​ត្រង់​ និងសើចថា «​ការដែល​ត្រូវ​មើលថែទាំ​កូន​ទាំងពីរ​នាក់ ជា​រឿង​ដែល​ខ្ញុំ​គិតថា​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​ឆាកជីវិត​ខ្ញុំ តែ​ទោះ​លំបាក​បែបណា​ក៏​ខ្ញុំ​ពេញចិត្ត​ដែរ ។ រឿងនេះ ​បានធ្វើឱ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ល្អប្រសើរ​ជាង​ខ្ញុំ​កាលពីមុន តែ​យ៉ាងណា ពេលខ្លះ​ក៏​ខ្ញុំ​នៅតែ​នឹក​ចង់​ប៉ោឡែ​ ដូច​មុន​ខ្លះៗ​ដែរ​» ។


បន្ថែម​ពីលើ​នេះ​ផងដែរ លោក Ryan ក៏បាន​បញ្ជាក់ដែរថា ដោយសារតែ​ភរិយា​លោក នាង Blake Lively ផងដែរ ទើប​លោក​មាន​ថ្ងៃនេះ ហើយ​លោក​ពិតជា​អរគុណ​នាង​ខ្លាំងណាស់ ។ គួរ​បញ្ជាក់ដែរថា លោក Ryan និង នាង Blake បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ ២០១២ ដោយ​អ្នក​ទាំងពីរ​មានកូន​ពីរ​នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ popular