ផ្អែមល្ហែមណាស់! សួស វី​សា ធ្វើខួប៤​ ឆ្នាំ​ជាមួយ​គូស្នេហ៍​លោក ថមមី

នេះ​ជា​លើកដំបូង ​ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សួស វី​សា ធ្វើ​ខួប​គម្រប់​បួន​ឆ្នាំ​នៃ​ការ​ស្គាល់​ជាមួយ​លោក ថមមី ជា​គូស្នេហ៍ ដោយ​បង្ហាញ​ជា​សាធារណៈ​រួមជាមួយនឹង​ពាក្យពេចន៍​យ៉ាង​ផ្អែមល្ហែម ​ដែល​គេ​ទើប​ឃើញ​ជា​លើកដំបូង ។ ជាមួយនឹង​ការអបអរ​ពី​សំណាក់​មិត្តភក្តិ​ក៏មាន​ការ​សួរថា​ពេលណា សួស វី​សា រៀបការ​?

កាលពី​ថ្ងៃទី ០៥ យប់មិញ​នេះ សួស វី​សា បានធ្វើ​ខួប​បួន​ឆ្នាំ​ជាមួយ​គូស្នេហ៍ ​ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​មួយចំនួន ។ ក្នុងនោះ តារាចម្រៀង​រូប​ស្រស់​នេះ​បាន​បង្ហោះ​សារ​ដែលមាន​ពាក្យពេចន៍​ថា «Happy anniversary 4year ​អរគុណ​ T​ ដែល​តែងតែ​គោរពស្រលាញ់ និង​ផ្តល់​តំលៃ​ឱ្យ​ខ្ញុំ​រហូតមក​។

សំខាន់​ស្រលាញ់​គាត់​ត្រង់​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅក្បែរ មិន​ទៅ​ចោល មិន​រត់ចោល​ចឹ​ង ខ្ញុំ​គួរ​ដល់ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូចគ្នា អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំងសងខាងរួមទាំង​ក្រុម​រាំ និង​ម្ចាស់​ហាង ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វើកម្មវិធី​ឱ្យមួយ​ទំហឹង​យ៉ាង​សប្បាយ​និង​ពេញ​ដោយ​អត្ថ​ន​យ័​ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ធ្វើ​នេះ ខុស​រឺ​ត្រូវ​យ៉ាងណា​ចឹ​ង​មាន តែ សូម​អ​ធ្យា​ស្រ​យ័​ពី​បងប្អូន​ទាំង​ក្នុង ​និង​ក្រៅ FB​ ផង​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថាខ្ញុំ​ចង់​ផ្តល់​តំលៃ​នៃ​ពាក្យ ថា​ស្រលាញ់​ឱ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ និង​ផ្តល់ឱ្យ​ខ្លួនឯង​ដោយ​លែង​លាក់លៀម​»​។​

មានការ​ជូនពរ​ពី​សំណាក់​មិត្តភក្តិ​ក៏ដូចជា​អ្នកគាំទ្រ​ជូនពរ​ឱ្យ សួស វី​សា និង​ តារា​សម្តែង ថមមី ស្រឡាញ់គ្នា​ជា​រៀងរហូត ។ នេះ​ជា​លើកទីមួយ ដែល សួស វី​សា បានទទួល​ស្គា​ល់ពី​ទំនាក់ទំនង​ពិសេស​រវាង​នាង​ និង​ ប្រុស​ស្អាត ថមមី ។

ថមមី

មានការបន្ថែមពីសំណាក់មិត្តជិតស្និទ្ធ សួស វីសា ថាមូលហេតុ សួស វីសា ដាច់ចិត្តទម្លាយការពិតដោយមិនខ្លាចធ្លាក់ប្រជាប្រិយភាពដោយសារនាងជឿជាក់លើចំណងស្នេហ៍មួយនេះ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ សួស វី​សា កាន់តែ​មាន​រូបសម្រស់​ស្អាត​ និង​ មាន​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​ដែលមាន​ទាំង​ការសម្តែង​រឿង​ និង ​សកម្មភាព​ថ្មីៗ​នានា ៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង

ប្រភព៖ popular