បែកធ្លាយ! មកមើលរូបភាពរបស់ បេនី យ៉ាំង កាលពីនៅក្មេង

បើទោះបីជាតារាសម្តែងវ័យក្មេង កញ្ញាបេនី យ៉ាំង បានឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន ក៏ប៉ុន្តែឃើញថានាងក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើន រហូតធ្វើឲ្យជីវិតនាងកាន់តែផ្លាស់ប្តូរ កាន់តែខ្លាំង​ឡើងជាលំដាប់ ដោយសារតែការខិតខំប្រឹងប្រែងរកស៊ីទាំងយប់ទាំងថ្ងៃ។

បេនី យ៉ាំង

ភាពជោគជ័យមួយនេះដែរ ក៏បានធ្វើឲ្យតារារូបនេះ បានទិញផ្ទះ ឡានទំនើប និងបង្កើតមុខជំនួញជាច្រើនជាបន្តបន្ទាប់គួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបសម្រស់របស់នាង​ក៏កាន់តែផ្លាស់ប្តូរ តាមរយៈការកែច្នៃសម្រស់បន្តិចបន្តួច ទៅតាមអ្វីដែលខ្លួនស្រលាញ់ និងចង់បាន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ដែលបានបញ្ចេញនូវមុខមាត់របស់នាងកាលពីក្មេងធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមុខមាត់នាងកាលពីក្មេងពិតជាគួរឲ្យស្រលាញ់ខ្លាំង ជាពិសេសនោះគឺទម្រង់មុខរបស់នាង V តាំងតែពីក្មេងបែបនេះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះនោះទេ នាងក៏បានបញ្ចេញនូវរូបភាពបន្ថែម កាលពីមិនទាន់បានកែសម្រស់នៅផ្នែកមុខរបស់នាង ដោយមិនសូវចេះតែងខ្លួន និងផាត់មុខនោះទេ រីឯការស្លៀកពាក់ក៏ប្លែកៗ មើលទៅពិតជាខុសប្លែកគ្នាពីបច្ចុប្បន្នខ្លាំងតែម្តង មិនថាជីវិតឯកជន ភាពជោគជ័យ និងមុខមាត់ គឺបានប្រែប្រួលទៅជាមួយគ្នា៕

ទាំងនេះជារូប បេនី យ៉ាំង កាលពីនៅក្មេង៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload