ល្អណាស់! កម្ពុជា-ឡាវ ឯកភាព​​កសាង​ស្ពាន​ភ្ជាប់ពីគ្នាទៅមក

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅ​កាន់ប្រទេស​ឡាវ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​បាន​សម្រេច​ឯកភាព​គ្នា​កសាងស្ពានត​ភ្ជាប់ពីភាគខាងជើងនៃ​ខេត្ត​​ស្ទឹងត្រែង ខេត្តព្រះវិហារ និងចំប៉ាសាក់។ ការ​តភ្ជាប់​ស្ពាន​រវាង​ដែនដី​នៃ​ប្រទេស​ទាំងពីរ​នេះ គឺ​ដើម្បី​ផ្ដល់ឱកាសឲ្យប្រជាជនប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ។

នា​ឱកាស​នោះ​ដែរ សម្ដេច​ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលឡាវដែលបានទទួលបដិសណ្ឋារកិច្ចសម្ដេច និងគណៈប្រតិភូដ៏កក់ក្តៅក្នុងពេលធ្វើដំណើរទស្សនកិច្ចរ បស់សម្ដេចតេជោ មកទីក្រុងវៀងច័ន្ទប្រទេសឡាវនាពេលនេះ។

សម្តេច​ក៏បានឯកភាពចំពោះការលើកឡើងរបស់ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី​ឡាវ​ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ហើយសម្ដេចបានបញ្ជាក់នូវចំណុចបន្ថែមមួយចំនួន ដែលបានបញ្ជាក់នៅក្នុងការពិភាក្សា និងការចុះហត្ថលេខានៅថ្ងៃនេះ។ ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមនៃប្រទេសយើងទាំងពីរថ្ងៃនេះ គឺមិនមែនជាការចាប់ផ្ដើមនូវទំនាក់ទំនងរបស់យើងនោះទេ ប៉ុន្តែនេះគឺជាការពង្រីក និងពង្រឹងបន្តទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី រីករាយ និងបានអបអរសាទរចំពោះការរស់ឡើងវិញនៃប្រជាជនយើងទាំងពីរជាពិសេសនៅតាមព្រំដែនហើយនៅថ្ងៃនេះ គឺយើងក៏បានចុះហត្ថលេខាស្ដីអំពីការផ្គត់ផ្គង់អគ្គិសនីពីឡាវមកផ្គត់ផ្គង់នៅកម្ពុជា ដែលជាផ្នែកមួយសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ angkorpost