មិនយល់ទេ! ថត Pre Wedding ទាំងមូល Justin Bieber និង Hailey ស្លៀក…..
ក្រោយពីបានចុះអេតាស៊ីវិលជាមួយគ្នាស្របច្បាប់រួចមក នៅពេលនេះ តារាចម្រៀងប៉ុបដ៏ល្បីឈ្មោះលោក Justin Bieber និងនាង Hailey Baldwin មានគម្រោងនឹងប្រាព្ធពិធីរៀបការ ជាមួយគ្នាក្នុងពេលឆាប់ៗខាងមុននេះហើយ ។
Justin និង Hailey
យ៉ាងណាមិញ មុនដល់ថ្ងៃអ្នកទាំងពីរចាប់ដៃចូលរោងការជាមួយគ្នា គូស្នេហ៍មួយគូនេះ ត្រូវបានគេប្រទះឃើញកំពុងថតរូប Pre-Wedding ដ៏រ៉ូមែនទិកនៅឆ្នេរសមុទ្រ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។
Justin និង Hailey
តួយ៉ាង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលចំពោះអ្នកទាំងពីរនោះ គេសង្កេតឃើញថាបើទោះជាអ្នកទាំងពីរថតរូប សម្រាប់ Pre Wedding យ៉ាងណាក្តី ក៏ប៉ុន្តែការស្លៀកពាក់របស់ពួកគេ បែរជាចម្លែកគួរឲ្យអស់សំណើច និងជាពិសេសគឺការស្លៀកពាក់របស់ Justin តែម្តង។ ប៉ុន្តែក្នុងនោះ ក៏មានមនុស្សនិយាយថា ជាការថតPre-Wedding ឲ្យទស្សនាវដ្តីទេ មិនទាន់ថត Pre-Weddingសម្រាប់ខ្លួនឯងនៅឡើយ៕
តោះមកទស្សនារូបភាពខាងក្រោម៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ khmerload