ពិធីការិនី ឌួង ហ្សូ​រី​ដា ទើបតែឡើងផ្ទះវីឡា​ដ៏ស្កឹមស្កៃរបស់ខ្លួនកាលពីពេលថ្មីៗនេះ

ក្រោយពី​ស្នាក់នៅ​ក្នុងផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​មួយរយៈ ​ថ្មីៗ​នេះ​ពិធី​ការិនី​រូប​ស្រស់ ឌួង ហ្សូ​រី​ដា បានរៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​របស់ខ្លួន​ដោយមានការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជិតស្និទ្ធ​មួយចំនួន​។

ផ្ទះ​វីឡារបស់ ឌួង ហ្សូ​រី​ដា

មួយរយៈ​មុន​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ និង ​កោតសរសើរ​ក្រោយពី​ឃើញ ឌួង ហ្សូ​រី​ដា បង្ហាញ​ពី​ផ្ទះ​វីឡា​ស្កឹមស្កៃ​របស់ខ្លួន​ដោយមានការរៀបចំ​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​គ្រឿង​សង្ហា​រឹម​ទំនើបៗ ដែលមាន​ទីតាំងនៅ​បុរី​ឌឺ​មេគង្គ​រ៉ូយ៉ាល់ ​ដែលមាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ ៦ ​អា​។ កាលពី​ថ្ងៃទី ០៦ ខែនេះកញ្ញា ឌួង ហ្សូ​រី​ដា ក៏បាន​រៀបចំ​ពិធី​ឡើង​វីឡាថ្មីដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជិតស្និទ្ធ​ដែលមាន​ដូចជា ច​ន ច័ន្ទ​លក្ខិណា និង​ គូស្នេហ៍ ហេង ឡុង ស្រី​ស្អាត ពៅ លីដា អ៊ឹម ជី់វ៉ា ឪពុក លី ចាន់​សីហា រួម​នឹង​មិត្តភក្តិ​ជិតដិត​មួយចំនួនទៀត។

មានការ​សាទរ​ និង ​ជូនពរ​ដល់ ឌួង ហ្សូ​រី​ដា ពី​សំណាក់​មិត្តភក្តិ​ដែល​ធ្វើឱ្យ​ពិធី​ការិនី​រូបនេះ​ញញឹម​បិទមាត់​មិន​ជិតឡើយ។ អ្វីដែល​ចាប់អារម្មណ៍ ទោះជា​ការគេហដ្ឋានថ្មីរបស់ខ្លួនជាផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​ក៏ពិតមែន​ តែ ឌួង ហ្សូ​រី​ដា មានការ​រៀបចំ​បែប​សាមញ្ញៗ​ប៉ុណ្ណោះ។ ចុង​ក្រោយនេះ​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model រូបនេះ​មិនសូវមាន​សកម្មភាព​សិល្បៈ​ប៉ុន្មាន​ទេ។ ភាគច្រើន​នាង​ងាក​ទៅ​ពង្រឹង​អាជីព​លក់​ផលិតផល​រក្សាសម្រស់ ​និង​ សម្លៀកបំពាក់​ទៅវិញ។ ក្នុង​មួយថ្ងៃៗ ឌូ​ង ហ្សូ​រី​ដា អាច​រកប្រាក់​ចំណូល​បាន​ដល់​ពាន់​ដុល្លារ​ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular