មិនធម្មតា! ទើបតែថ្នាក់ទី៨សោះ កូនខ្មែរមួយក្រុម អាចបង្កើត Drone ដោយខ្លួនឯងបាន

លើគណនីហ្វេសប៊ុកឈ្មោះ Dora than បានបង្ហាញពីសមត្ថភាពកែច្នៃ Drone ដោយកូនខ្មែរមួយក្រុម ជាយុវសិស្សថ្នាកទី៨ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។

ពីរូបភាពបង្ហាញពីភាពវៃឆ្លាតនៃក្រុមយុវសិស្សកម្ពុជានោះ លើបណ្តាញសង្គម បានឲ្យដឹងបន្តថា«ពួកគាត់ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យស៊ីសុវត្ថិ ពួកគាត់នៅក្មេង តែពួកគាត់មា​ន​​​គំនិតច្នៃប្រឌិតអាចបង្កើត Drone ដែលអាចហោះបានឆ្ងាយ និងមានកាម៉េរាថតរូបភាព ថតវីដេអូ។

នេះជាជំហានដំបូងរបស់ពួកគាត់ ហើយពួកគាត់សន្យាថា ជំហានទី២ និ​ង​មានដាក់ថែម GPS និង Sensor ការពារពេលរកប៉ះអ្វី វានឹងថយក្រោយ»។ ជាមួយគ្នានោះ​ដែរក៏មានអ្នកនិយមប្រើប្រាស់ Drone ក្នុងការធ្វើការងារផលិតជាវីដេអូ ឬរូបភាពនោះ​លេចមុខកោតសរសើរតាមរយៈការខមិនថា«សូមកោតសរសើរ និងជូនពរប្អូនៗជោ​គ​ជ័យក្នុងការស្រាវជ្រាវ និងស្វែងរកការបង្កើតថ្មីៗទៀត»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news