មិនធម្មតា! Selena មានសទេពកោសល្យច្រើនក្នុងខ្លួនដែលអ្នកមិនធ្លាប់ដឹង

ប្រិយមិត្តប្រាកដជាធ្លាប់បានលឺ ពីភាពល្បីល្បាញរបស់ តារាស្រីដ៏ល្បីរបស់អាមេរិក Selena Gomez ដែលត្រូវជា អតីតគូស្នេហ៍របស់ Justin Bieber ដែលជាតារាប្រុសដ៏មានកេរ្តិ៍ឈ្មោះ ក្នុងវិស័យនេះ មិនចាញ់គ្នាប៉ុន្មាន។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី ដ៏ស្រស់ស្អាតរូបនេះ មិនត្រឹមតែមានទេពកោលស្យ លើផ្នែកច្រៀងប៉ុណ្ណោះទេ។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្រទើបតែបាន បើកបង្ហាញពី ទេពកោសល្យជាច្រើនយ៉ាង របស់នាងផងដែរ។

បើចង់ជ្រាបច្បាស់ថា តើតារាស្រីវ័យ ២៦ រូបនេះ មានសមត្ថភាព អាចធ្វើបានខ្លះ ក្រៅពីច្រៀងចម្រៀងនោះ?

១. Selena សម្ដែងខ្សែភាពយន្តបានយ៉ាងល្អ ហើយនាងបានសម្ដែងរឿងជាច្រើន

២. Selena ធ្លាប់ជាអ្នកដឹកនាំរឿងផងដែរ

៣. នាងក៏អាចបញ្ចូលសម្លេងក្នុងខ្សែភាពយន្ត

៤. Selena តែងជាអ្នក លេងម៉ូតសម្លៀកបំពាក់ដោយខ្លួនឯង

៥. ក្រុមហ៊ុនជាច្រើនចង់បាន Selena ថតពាណិជ្ជកម្ម នៅពេលថតចប់ពួកគេតែងនិយាយថានាងពិតជាឆ្លាត ក្នុងការថតពាណិជ្ជកម្មដោយមិនបង្វឹក ឬណែនាំអ្វីច្រើន

៦. ភាគច្រើនបទចម្រៀងរបស់ Selena នាងតែងបង្កើតក្បាច់រាំដោយខ្លួនឯង

៧. បទខ្លះ នាងជាអ្នកសរសេរទំនុកច្រៀង ដោយខ្លួនឯងផងដែរ

៨. Selena អាចរាំរបាំបានយ៉ាងល្អ

៩. Selena អាចលេងឧបករណ៍តន្ត្រីបានដូចជា ហ្គីតា ព្យាណូ និង ស្គរ ជាដើម។

១០. Selena Gomez ជាតារាចម្រៀងជនជាតិអាមេរិក នាងអាចនិយាយភាសាអង់គ្លេស និង អេស្ប៉ាញបានយ៉ាងល្អ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload