ស្ងាត់ៗ! នៅ ស៊ីនឿន មាន​គម្រោង​​ភ្ជាប់ពាក្យជាមួយ​គូស្នេហ៍នៅ​ចុង​ឆ្នាំ២០១៨

កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន បានបង្ហាញរូបស្និទ្ធស្នាស ជាមួយនារីប្លែកមុខម្នាក់​ ដោយបង្ហើបថា ជាគូស្នេហ៍របស់លោកផងដែរ។

លោក នៅ ស៊ីនឿន

យ៉ាងណាមិញ ក្រោយពីបានបើកបង្ហាញមុខ គូស្នេហ៍ ឲ្យទស្សនិកជន អ្នកគាំទ្រ បានស្គាល់ជាសាធារណៈរួចមក ស្រាប់តែថ្មីៗនេះ លោក នៅ ស៊ីនឿន បានដឹកដៃគូស្នេហ៍ របស់លោក មកប្រទេសកម្ពុជា ខណៈដែលប្រិយមិត្តទស្សនិកជន មានការសង្ស័យថា​ គូស្នេហ៍ នៅ ស៊ី​នឿន ចុះមក​ស្រុក​ខ្មែរ​ដើម្បី​ភ្ជាប់ពាក្យ មិនតែប៉ុណ្ណោះ ក៏មានការ​បន្ថែម​ ពី​សំណាក់​ប្រភព​ ដែល​កៀក​កិត​ជាមួយ នៅ ស៊ី​នឿន ថាចុះមក​ស្រុក​ខ្មែរ​លើក​នេះ នៅ ស៊ី​នឿន និង គូស្នេហ៍នឹងនាំគ្នា​ទៅ​ដើរ​លំហែរ​នៅតាម​តំបន់​ទេសចរណ៍​នានា​ជាច្រើន។

ក្រោយពីទស្សនិកជន មានការសង្ស័យ ស្រាប់តែថ្មីនេះ ប្រភពជិតស្និទ្ធ នឹងលោក នៅ ស៊ីនឿន បង្ហើបឲ្យដឹងថា លោក នឹងគូស្នេហ៍ ត្រឡប់មកស្រុកខ្មែរ គឺមានគម្រោងភ្ជាប់ពាក្យ ជាមួយគ្នា នៅចុងឆ្នាំ២០១៨នេះ។

គូរស្នេហ៏របស់ នៅ ស៊ីនឿន

យ៉ាងណាមិញ ដំណឹងលោក នៅ ស៊ីនឿន ភ្ជាប់ពាក្យនេះផងដែរ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ របស់លោក នៅ ស៊ីនឿន ជាច្រើនបានចូលរួមអបអរសាទរ ដល់លោក នឹងគូស្នេហ៍ ស្រលាញ់គ្នា និងរស់នៅប្រកបដោយក្ដីសុខសុភមង្គលផងដែរ។

គូរស្នេហ៏របស់ នៅ ស៊ីនឿន

មានការលើកឡើងថា គូស្នេហ៍របស់លោក នៅ ស៊ីនឿន ពិតជាមានសម្រស់ស្អាតស្អាតខ្លាំងណាស់ ហើយបើតាមប្រភពពីអ្នកស្និតស្នាលរបស់លោក នៅ ស៊ីនឿន បានបង្ហើបឲ្យដឹងថា លោកនឹងនាំគូស្នេហ៍របស់ខ្លួន ទៅកំសាន្តនៅតំបន់ទេសចរណ៍ល្បី ជាច្រើន នៅក្នងប្រទេសកម្ពុជាយើង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia