ឡូយកប់! បើឃើញផ្លូវខូច សូមរាយការណ៍ និងផ្ញើរូបទៅក្រសួងតាមវិធីទាំងនេះ

កម្មវិធី​ Road Care ​​​ដែល​ផលិត​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ផ្លូវ​ជង្ហុក បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ដែល​បច្ចុប្បន្ន​​អាច​ទាញ​យក​បាន​សម្រាប់​តែ​​នៅ​លើ​ស្មាតហ្វូន​ Android តាម​រយៈ Play Store។

ខាង​ក្រោម​នេះ​ជា​វិធី​ប្រើ​ប្រាស់​កម្មវិធី Road Care ដែល​មាន​ភាព​សាមញ្ញ​បំផុត ៖

  • ដំបូង​ត្រូវ​​ចូល​ទៅ​កាន់​ Play Store រួច​ស្វែង​រក​កម្មវិធី​ឈ្មោះ​ “Road Care” ដើម្បី​ចុច​ដំឡើង​វា​ដាក់​លើ​ស្មាតហ្វូន

  • ពេល​ដំឡើង​រួច​រាល់​ហើយ​ចុច​បើក​កម្មវិធី បន្ទាប់​មក​ធ្វើ​ការ​ចុះ​ឈ្មោះ​

  • អ្នក​អាច​ចុះ​ឈ្មោះ​​ដោយ​បំពេញ​នូវ​អ៊ីមែល លេខ​ទូរសព្ទ ឬ​អាច​​​​ភ្ជាប់​ជា​មួយ​គណនី​ Facebook ឬ Google (បច្ចុប្បន្ន​មិន​ទាន់​ដំណើរ​ការ​ស្រួលបួល​នៅ​ឡើយ)

  • ​​​​ពេល​ដែល​ចុះ​ឈ្មោះ​​រួច​រាល់​ហើយ អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ដោយ​ចុច​លើ​រូប​កាមេរ៉ា​ដើម្បី​ថត​រូប​ផ្លូវ​ជង្ហុក

  • ត្រង់​ប្រអប់​បរិយាយ​ បញ្ចូល​នូវ​ពាក្យ​​ដែល​និយាយ​អំពី​ស្ថានភាព​នៃ​ផ្លូវ​ រួច​ចុច​លើ​សញ្ញា​បញ្ជូន​នៅ​ខាង​ស្ដាំ នោះ​ជា​ការ​ស្រេច (អ្នក​មិន​ចាំ​បាច់​បញ្ចូល​នូវ​ទីតាំង​នៃ​ផ្លូវ​នោះ​ទេ ដោយ​សារ​កម្មវិធី​អាច​ចាប់​ទីតាំង​បាន​ដោយ​ខ្លួន​ឯង)

​​​​គួរ​ដឹង​ថា​រូបភាព​ផ្លូវ​ជង្ហុក​ដែល​ផ្ញើ​ចេញ​ទៅ​នឹង​លោត​ចេញ​ជា​អក្សរ​ពណ៌​ក្រហម ហើយ​វា​នឹង​ប្ដូរ​ទៅ​ជា​ពណ៌​បៃតង​នៅ​ពេល​ដែល​ក្រុមការងារ​ជួសជុល​រួច​រាល់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia