មានគំនិតច្នៃប្រឌិតមែន! បុរសជនជាតិថៃម្នាក់ កែឆ្នៃធុងសាំងចាស់ៗ ទៅជា……

កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Watcharaphong Phaphan បានបង្ហោះវីដេអូ ពីការធ្វើការសាកល្បងបើកបររថយន្ដ Mini Car សម្រាប់ទុកជិះខ្លួនឯង ដោយផលិតពីធុងសាំងចាស់ៗ ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល រហូតដល់មានអ្នកកុម្ម៉ង់ធ្វើ និងកម្មង់ទិញយ៉ាងច្រើនទៀតផង។

ការកែច្នៃធុងសាំងធ្វើជារថយន្តនេះ មាននៅឯប្រទេសថៃទេ និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើន តែបើនៅប្រទេសកម្ពុជាត្រូវចាត់ទុកថា ខុសលក្ខណៈបច្ចេកទេសហើយ។ កន្លងទៅនេះ គេបានឃើញនៅក្នុង រថយន្តសិប្បនិម្មិតច្នៃពីធុងសាំងចាស់ៗដែលគ្មានតម្លៃមកធ្វើជា Mini car ចំណាយមិនលើសពី៦០០ដុល្លារឡើយ។

បុរសរូបនោះមានឈ្មោះថា វ៉ាត់ឆាក់ភុង ផាផាន ផ្ទះលេខ១៦ ផ្លូវ៧ ភូមិណងជីត តំបន់ព្រះធាតុ ស្រុកណាទូន ខេត្តមហាសានខាម ក្នុងប្រទេសថៃ។ បានយកធុងសាំងចាស់ដែលមិនប្រើការមក​កាត់ធ្វើ ជាធុងរថយន្ដ Mini ហើយបានយកមកច្នៃដាក់ម៉ាស៊ីន រថយន្ដអាចបើកបរបានពិតៗ ព្រមទាំងតុបតែង លាបពណ៌ឱ្យមើលទៅឃើញស្អាតផងដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews