សួង សាខា​រ៉ានី​ត ប្រកាស​ផ្អាក​ការសម្តែង ព្រោះតែហេតុផលមួយ……

ទើបតែ​លេចមុខ​នៅក្នុង​រឿង « កូនក្រក » ស្រាប់តែ សួង សាខា​រ៉ានី​ត បានប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​ដែល​ធ្វើឱ្យមាន​ការសង្ស័យថា នាង​ផ្អាក​ពី​អាជីព​នេះ​ព្រោះតែ​គូស្នេហ៍​នាង​ហាមប្រាម ។

សួង សាខា​រ៉ានី​ត ​

សួង សាខា​រ៉ានី​ត បាន​តស៊ូ​នៅក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ​មកហើយ ទោះបីជា​ជួប​ការលំបាក​ច្រើន​យ៉ាងណា​នាង​មិនដែល​រុញ​រា​ទេ មិន​ថា​គេ​ឱ្យ​នាង​សម្តែង​ជា​តួ​អ្វីឡើយ​នាង​ទទួល​ថត​ទាំងអស់ សំខាន់​ឱ្យតែ​មាន​គេ​ហៅ​ថត ។ ស្រប​ពេលដែល​ការងារ​កំពុង​រីកចំរើន ស្រាប់តែ សួង សាខា​រ៉ានី​ត បានប្រកាស​ផ្អាក​ពី​អាជីព​សិល្បៈ​​ទៅវិញ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការសង្ស័យថា ការដកខ្លួន​របស់ សួង សាខា​រ៉ានី​ត គឺ​ដោយសារ​រង​សម្ពាធ​ពី​គូស្នេហ៍​របស់​នាង ។

ក្នុង​ចន្លោះ​ពេលដែល សួង សាខា​រ៉ានី​ត ប្រកាស​ផ្អាក​ការសម្តែង គឺ​នាង​ខាត​ថត​រឿង​ចំនួន ៦ រឿង ប៉ុន្តែ​នាង​គ្មាន​ការសោកស្តាយ​នោះទេ​ដែល​បដិសេធ​ នាង​ថែមទាំង​និយាយទៀតថា មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ផ្អាក​មិន​ទទួល​សម្តែង​ដោយសារ​នាង​ចង់ទុក​ពេលវេលា​រកស៊ី​វិញ ពីព្រោះ​នាង​ចង់​សម្រេចបំណងប្រាថ្នា​របស់ខ្លួន ។ ​មកទល់ពេលនេះ សួង សាខា​រ៉ានី​ត នៅ​ពុំទាន់​ប្រកាស​បង្ហាញ​ពី​គូស្នេហ៍​របស់​នាង​នៅឡើយ​ទេ ទោះបី​ជាមាន​គេ​ដឹងថា នាង​មាន​គូស្នេហ៍​រួចហើយ​ក្តី តែ​នាង​ព្យាយាម​លាក់បាំង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular