​អាចធ្វើ​ឲ្យ​បាត់បង់​ជីវិតផង! ក្រសួងសុខាភិបាល បាន​ហាម​ពលរដ្ឋ​ប្រើ​ឱសថ……

ក្រសួងសុខាភិបាល បាន​ហាម​ពលរដ្ឋ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់ ECOSLIM ដែល​អាចធ្វើ​ឲ្យ​បាត់បង់​ជីវិត ។ ឱសថ​សម្រក​ទម្ងន់ ECOSLIM នេះ គ្មាន​ចុះ​បញ្ជិកា​ពី​ក្រសួង​ឡើយ​។​
ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ecoslim Cambodia កំពុង​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ពី​ការពិត​ថា «ECOSLIM ជា​ឱសថ​ថ្មី​សម្រាប់​សម្រក​ទម្ងន់​បាន​១៥​គីឡូក្រាម​ក្នុង​មួយខែ ដោយ​មិនមាន​ជាតិគីមី មិន​តម​អាហារ មិន​ហាត់ប្រាណ​»​។ មិនតែប៉ុណ្ណោះ​ម្ចាស់​គ​ណី​នី​ហ្វេ​ស​ប៊ុ​ក ថែមទាំង​យកឈ្មោះ​ក្រសួង​មកប្រើប្រាស់ ដើម្បី​បោកប្រាស់​សាធារណជន​ថែមទៀត​។

​បើតាម​ក្រសួងសុខាភិបាល ឱសថ​ECOSLIM​នេះ គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ការចុះ​បញ្ជិកា​ពី​ក្រសួង​ឡើយ​។

​ជាមួយគ្នានេះ​ក្រសួងសុខាភិបាល បាន​បញ្ជា​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ecoslim Cambodia បញ្ឈប់​សកម្មភាព​នាំចូល ផ្សព្វផ្សាយ លក់ និង​ចែកចាយ​ឱសថ​ប្រភេទ​នេះ​ជាបន្ទាន់​។ ផ្ទុយទៅវិញ​បើ​ម្ចាស់​គណនី​នេះ នៅ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ខាងលើ នឹង​ទទួលរង​ទោសទណ្ឌ​ជា​ធន​មាន តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey