Selena Gomez ប្រែជាឡើងទម្ងន់ខុសធម្មតាក្រោយចេញពីពេទ្យសតិអារម្មណ៏

កាលពីថ្មីៗនេះ តារាចម្រៀងប៉ុបដ៏ល្បីនាង Selena Gomez បានធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបែកធ្លាយដំណឹងថា​ នាងត្រូវនាំទៅមន្ទីរពេទ្យ ដើម្បីសម្រាក​ព្យាបាលជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

Selena Gomez

យ៉ាងណាមិញ នៅពេលនេះ នាងបានទទួលការព្យាបាលជំងឺនេះឲ្យល្អប្រសើរជាងមុនហើយ ហើយក្រោយពីធូរស្បើយពីជំងឺភ្លាម គេក៏សង្កេតឃើញថានាង Selana បានចំណាយពេល​ជាមួយមិត្តជិត​ស្និទ្ធរបស់ខ្លួន ធ្វើដំណើរកម្សាន្តទៅជិះស្គីទឹកកកលេងនៅកន្លែង Big Bear កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅប៉ុន្មានថ្ងៃមុននេះ។

ដំណើរកម្សាន្តរបស់ Selena Gomez

អ្វីដែលគូរឲ្យកត់សម្គាល់ សម្រាប់ដំណើរកម្សាន្តរបស់នាង Selena ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ អ្នកគាំទ្រចាប់អារម្មណ៍ និងសង្ស័យថា ក្រោយពីធូរស្រាលពីជំងឺនាង Selena ហាក់ឡើងគីឡូ និងមានរូបរាងធាត់ជាងមុន។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញរូបភាពទាំងនេះហើយ បើទោះជាមានការសង្ស័យថា នាង Selena ឡើងទម្ងន់ក៏ដោយ ក៏អ្នកគាំទ្រមានអារម្មណ៍សប្បាយចិត្ត ព្រោះពួកគេសង្ឃឹមថានាង Selena នឹងអាចជំនះពីជំងឺផ្លូវចិត្ត ដោយជោគជ័យផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer-poster