រឿងរ៉ាវចំលែកៗ​ទាំង១៥ ដែលកេីតក្នុងកំឡុងពេលសង្គ្រាមលោកលេីកទី២

សង្រ្គាមលោកលេីកទី២ជាសង្គ្រាមដ៏ធំមួយក្នុងប្រវត្តិសាស្រ្តដែលមានប្រទេសចំនួន៣០បានចូលរួម ហេីយសង្រ្គាមនេះបានចាប់ផ្តេីមនៅឆ្នាំ ១៩៣៩ និង បញ្ចប់ទៅវិញនៅឆ្នាំ ១៩៤៥។ អ្នកប្រាកដជាធ្លាប់បានដឹងពីសង្រ្គាមលោកទី២តាមរយៈការសិក្សានូវមុខវិជ្ជាប្រវត្តិវិទ្យានៅថ្នាក់វិទ្យាល័យរួចមកហេីយតែថ្ងៃនេះយេីងនឹងបង្ហាញអ្នកពីហេតុការណ៍ដែលអ្នកមិនធ្លាប់ដឹង ដែលរឿងរ៉ាវទាំងនោះសុទ្ឋតែកេីតក្នុងអំឡុងសង្រ្គាមលោកលេីកទី២។

១ ទាហានរបស់អាឡឺម៉ង់ដែលស្លាប់ដំបូងគេត្រូវបានសម្លាប់ដោយទាហានជប៉ុន

២ ទាហានរបស់អាមេរិចដែលស្លាប់ដំបូងគេត្រូវបានសម្លាប់ដោយទាហានរុស្សុី

៣ អ្នកបន្ទុះគ្រាប់បែកសម្លាប់ខ្លួនរបស់ក្រុមសម្ព័ន្ឋមិត្តចំនួន ១០០,០០០​ ត្រូវបានស្លាប់នៅតំបន់អឺរ៉ុប

៤ កងទ័ពអាកាសរបស់អាមេរិចស្លាប់ច្រេីនជាងកងទ័ពម៉ារីន

៥ បព្វជិតកាតូលិករបស់ប្រទេសប៉ូឡូញមួយអង្គព្រះនាម Stanisława Leszczyńska បានបញ្ចូនទារកទៅកាន់ជំរុំ Auschwitz ក្នុងកំឡុងពេលដែលមានការសម្លាប់រង្គាលនៅប្រទេសប៉ូឡូញ

៦ ក្នុងអំឡុងពេលសង្រ្គាមលោកលេីកទី២ទាហានអង់គ្លេសទទួលបានក្រដាសកិតលាមក៣សន្លឹកហេីយទាហានះាមេរិចទទួលបាន២២សន្លឹក

៧ នៅឆ្នាំ ១៩៤១​ ឡានជាង៣លានគ្រឿងត្រូវបានផលិតនៅអាមេរិចហេីយក្នុងនោះមាន១៣៩គ្រឿងដែលកំពុងផលិតខណៈពេលដែលសង្រ្គាមកំពុងតែក្តៅគគុក

៨ ទាហានអាឡឺម៉ង់៤ក្នុងចំណោម៥នាក់តែងតែស្លាប់ពេលធ្វេីសង្រ្គាមនៅសមរភូមិខាងកេីត

៩ បុរសជនជាតិរុស្សុីដែលកេីតក្នុងអំឡុងឆ្នាំ ១៩២៣ មានតែ ២០% ប៉ុណ្ណោះដែលរួចជីវិតពីសង្រ្គាមលោកលេីកទី២

១០​ ទាហានដែលមានអាយុក្មេងជាងគេរបស់អាមេរិចគឺ Calvin Graham ដែលគេមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ

១១ ទាហានជេីងទឹកក្នុងកប៉ាល់សង្រ្គាម U-boat មានតែម្នាក់ក្នុងចំណោមប្រាំនាក់ប៉ុណ្ណោះដែលរួចពីក្តីស្លាប់

១២​ ដេីម្បីចៀសវាការប្រេីពាក្យដែលមានសូរដូចភាសាអាឡឺម៉ង់​ជនជាតិអាមេរិកបានហៅ Hamburger ថា Liberty Steak

១៣ William Hitler ដែលជាក្មួយរបស់អុីធ្លែបានធ្វេីការបម្រេីក្នុងជួរកងទ័ពអាមេរិចក្នុងអំឡុងសង្រ្គាមលោកលេីកទី២

១៤ គ្រាប់បែកដំបូងរបស់ក្រុមសម្ព័ន្ឋមិត្តដែលទម្លាក់នៅទីក្រុងប៊ែឡាំងនៃប្រទេសអាឡឺម៉ង់មិនបានសម្លាប់មនុស្សសូម្បីតែម្នាក់តែផ្ទុយទៅវិញវាសម្លាប់បានតែដំរីមួយក្បាលដែលរស់នៅក្នុង​សួនសត្វនៃទីក្រុងប៊ែឡាំងប៉ុណ្ណោះ

១៥ មេទាហានកងទ័ពអធិរាជជប៉ុនដ៏ក្លាហានមួយរូបគឺលោក Hiroo Onoda មិនដែលសុំចុះចាញ់សូម្បីតែម្តង រហូតដល់ឆ្នាំ ១៩៧៤ គាត់ក៏ទទួលបានតំណែងមួយទៅត្រួតត្រានៅហ្វីលីពីន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ jongdeng