ចង់ដាច់ផ្ងារ! «លិង្គ» មួយនេះមានតម្លៃថ្លៃកប់ក្តោង រហូតដល់១២៨ ០០០ ដុល្លារ​

ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​ដែល​គ្រាន់តែ​សំណល់​លិង្គ​ចំណាស់​របស់​សព​បុរស​ម្នាក់​បែបនេះ ក៏​អាច​លក់បាន​ប្រាក់​ក្នុងតម្លៃ​កប់​ពពក​ដល់​ម្ល៉ឹង ។ ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា លិង្គ​របស់​សព​បុរស​ជនជាតិ​អង់គ្លេស​កាលពី​សតវត្ស​រ៍​ទី ១៨ ម្នាក់ ត្រូវបាន​គេ​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ជា​សាធារណៈ ដោយសារតែ​លិង្គ​នោះ​ជា​ប្រភេទ​លិង្គ​ដ៏​ច​ម្លែ​ង និង វែង​ជាងគេ រហូតដល់ ១៧ សង់ទីម៉ែត្រ (៧ អី​ញ​) ។​

ដោយសារ​តែមាន​ភាព​ច​ម្លែ​ង ទើប​សំណ​ស់​លិង្គ​បុរស​ជនជាតិ​អង់គ្លេស​ដែល​សល់​តាំងពី​សតវត្សរ៍​ទី ១៨ នោះ ត្រូវបាន​គេ​ដាក់​ប្រកា​សលក់​ក្នុងតម្លៃ ១២៨ ០០០ ដុល្លារ​សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​នេះ ។ បើ​យោងតាម​សារមន្ទីរ​នៅ​ចក្រ​ព​ភ​អង់គ្លេស​បានឱ្យដឹងថា លិង្គ​របស់​បុរស​ម្នាក់​នោះ​គឺជា​លិង្គ​ទាសករ​ជនជាតិ​អង់គ្លេស​នា​សម័យកាល​សតវត្សរ៍​ទី ១៨ ដែល​ត្រូវបាន​គេ​ព្យួរ​ក​ឱ្យស្លាប់ ហើយ​លិង្គ​របស់គេ​ក៏បាន​ងើប​បាស់​ឡើងដល់​កម្រិត ។​

ដោយហេតុតែ​លិង្គ​នោះ​មាន​ប្រវែង​វែង និង ចម្លែក​ប្លែក​ខុសគេ​លើ​លោក​បែបនេះ ទើបត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ និង លក់បាន​ក្នុងតម្លៃ​ដ៏​ខ្ពស់ រហូតដល់​ទៅជា​ង ១២ ម៉ឺន​ដុល្លារ​បែបនេះ ។ នេះ​ចាត់ទុកថា​ជា​រឿង​សឹង​មិន​គួរឱ្យ​ជឿ​មួយ និង ហួសចិត្ត ដែល​គ្រាន់តែ​សំណល់​លិង្គ​បែបនេះ​ក៏​អាចដាក់​ដេញថ្លៃ ហើយ​លក់បាន​ប្រាក់​ច្រើន​យ៉ាងនេះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ popular