ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ប្រមូលបានចំណូលជិត ៩៨លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលបានចំណូលប្រមាណ ៣៩០,៤៧៦,៤៤២,៧១១រៀល ស្មើនឹងជិត ៩៨លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅថ្មីឆ្នាំ២០១៩របស់ក្រសួងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

របាយការណ៍បានបានបង្ហាញចំណូលនេះបានមកពីសេវាសុរិយោដី សេវាសំណង់ ពីការជួលទីតាំងរោងចក្រ សហគ្រាស និងបានពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ។

របាយការណ៍បន្តថា ចំណូលពីសេវាសុរិយោដីមានចំនួន ៤៦,១១៨,៤៦៧,៦០១រៀល។ ក្នុងនោះ៖ បានពីការការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ៧,១២៥,៩១២,៧០៥រៀល និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំចំនួន ៣៨,៩៩២,៥៥៤,៨៩៦រៀល។ ចំណូលបានពីសេវាសំណង់មានចំនួន ១៦,២០៨,៣៦៦,៨៦៨រៀល។ ក្នុងនោះសេវាសំណង់ ១១,១៣០,៣៦៦,៨៦៨រៀល និងសេវាពីការសាងសង់លើសសន្ទស្សន៍ប្រើប្រាស់ដី ៥,០៧៨ ០០០,០០០រៀល។

ដោយឡែកចំណូលបានពីការជួលទីតាំងរោងចក្រ សហគ្រាស មានចំនួន ២៨១,៦៤៨,៨៨៨រៀល និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ បានចំនួន ៣២៧,៨៦៧ ៩៥៩,៣៥៤រៀល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ freshnewsasia