១២ប្រទេសនៅលើពិភពលោក ដែលរដ្ឋាភិបាលមិនឱ្យពលរដ្ឋប្រើប្រាស់អ៊ីនធើណេត

សព្វថ្ងៃនេះអ៊ីនធើណេត គឺជារឿងសំខាន់សម្រាប់ពិភពលោកខ្លាំងណាស់ ហើយមនុស្សនៅជុំវិញពិភពលោកកាន់តែមានទំនាក់គ្នាកាន់តែប្រសើរឡើងបន្ថែមទៀតតាមរយៈបច្ចេកវិទ្យាមួយនេះ។ មនុស្សអាចប្រើប្រាស់អ៊ីនធើណេតបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៅក្នុងប្រទេសនោះ តែក៏មានប្រទេសខ្លះមិនត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ដែរ ក្រោមហេតុផលផ្សេងៗគ្នា។

ដូចនេះហើយ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នា នូវប្រទេសចំនួន ១២ នៅលើពិភពលោកដែលរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យប្រើប្រាស់អ៊ីនធើណេតដូចខាងក្រោមនេះ៖

១) ប្រទេសសាធារណរដ្ឋបេឡារុស

កាលឆ្នាំ២០០៦,២០០៧ និង២០០៨ រដ្ឋាភិបាលប្រទេសនេះបានចាត់ទុកថា “អ៊ីនធើណេត គឺជាសត្រូវ” ហេតុនេះហើយ រដ្ឋាភិបាលត្រួតពិនិត្យទៅលើអ៊ីនធើណេតខ្លាំងណាស់ ជាពិសេសវិស័យព៌ត៌មានជាតិរបស់ខ្លួន។ តែសព្វថ្ងៃនេះ ពលរដ្ឋរស់នៅទីក្រុង Minsk បានប្រើប្រាស់អ៊ីនអើណេតពេញលេញ ខណៈពលរដ្ឋរស់នៅតាមជនបទផ្សេងៗ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។

២) ប្រទេសមីយ៉ាន់ម៉ា

សូមបញ្ជាក់ថា អ៊ីនធើណេត ត្រូវបានប្រទេសមួយនេះអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់តាំងពីឆ្នាំ២០០០មកម៉្លេះ តែទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែបន្តគាបសង្កត់ ដើម្បីកាត់បន្ថយការប្រើប្រាស់កាន់តែខ្លាំងផងដែរ។ មកដល់សព្វថ្ងៃនេះ មានពលរដ្ឋត្រឹមតែ ១%នៃប្រជាជនសរុបប៉ុណ្ណោះ ដែលមានអ៊ីនធើណេតប្រើប្រាស់ ហើយបើនៅទីជនបទទៀត រិតទេមិនត្រូវបានឱ្យប្រើប្រាស់ទៀត។

៣)​ ប្រទេសាធារណរដ្ឋចិន

ចិន ជាប្រទេសដែលមានអ្នកប្រើប្រាស់អ៊ីនធើណេតច្រើនជាងគេបំផុតនៅលើលោក តែទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែរិតត្បិតមិនឱ្យមានការប្រើប្រាស់អ៊ីនធើណេតច្រើននោះដែរ រួមទាំងការប្រើប្រាស់ជាលក្ខណៈបុគ្គល និងមិនឱ្យមានការបង្កើតគេហទំព័រផ្សេងៗផងដែរ សូម្បីតែគេហទំព័រ Google ក៏មិនមាននៅក្នុងប្រទេសចិនដែរ។

៤)​ ប្រទេសគុយបា

អ៊ិនធឺណិត ត្រូវបានគេណែនាំឱ្យប្រទេសមួយនេះនៅចុងឆ្នាំ១៩៩០មកម៉្លេះ តែដោយសារមានការជាប់គាំង ព្រោះខ្វះខាតថវិកា និងការគ្រប់គ្រងរឹតបន្តឹងរបស់រដ្ឋាភិបាល។ សព្វថ្ងៃនេះ​​ ប្រជាជនតិចជាងពាក់កណ្តាលនៃប្រជាជនសរុបមានអ៊ីធើណេតប្រើប្រាស់ អ្វីដែលពិសេសជាងនេះទៀត គឺមិនមានអ៊ីនធើណេតប្រើប្រាស់នៅក្នុងទូរសព្ទដៃនោះទេ។

៥) ប្រទេសអេហ្ស៊ីប

នៅក្រោមការគ្រប់គ្រងរបស់លោក Hosni Mubarak ប្រទេសមួយនេះត្រូវបានប្រើប្រាស់អ៊ីនធើណេតដោយសេរី​ តែនៅថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១១មក គេហទំព័រ Twitter និង Facebook ត្រូវបិទបណ្តោះអាសន្ន ហើយពីរថ្ងៃក្រោយមក អ៊ីនធើណេតត្រូវបានបិទទាំងស្រុងតែម្តង។ នៅឆ្នាំ២០១៧, គេហទំព័រចំនួន ៦២ ត្រូវបានបិទផងដែរ។

៦)​ ប្រទេសអ៊ីរ៉ង់

រដ្ឋាភិបាលប្រទេសនេះ​ បានរឹតបន្តឹង និងកំណត់ដែនសម្រាប់ការប្រើប្រាស់អ៊ីនធើណេត​ ហើយមានការប្រើប្រាស់ក្នុងពេលបោះឆ្នោតផងដែរ។ តែមកដល់សព្វថ្ងៃនេះ​ ប្រជាជនប្រហែលពាក់កណ្តាលមានអ៊ីនធើណេតប្រើប្រាស់ ហើយភាគច្រើនអាចប្រើប្រាស់បាននៅទីក្រុងប៉ុណ្ណោះ។

៧)​ ប្រទេសកូរ៉េខាងជើង

សូមបញ្ជាក់ផងដែរថា អ៊ីនធើណេតគឺមានសម្រាប់ពលរដ្ឋនៅប្រទេសនេះ​ ដើម្បីប្រើប្រាស់ តែមានដែនកំណត់ និងតឹងតែងបំផុត គឺមានន័យថា មានតែអាជ្ញាធរប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់បាន។

៨)​ ប្រទេសអារ៉ាប៊ីសាអូឌីត

ក្នុងប្រទេសមួយនេះ​​ មានគេហទំព័រមួយចំនួន មិនត្រូវបានបើកឱ្យប្រើប្រាស់នោះទេ ជាពិសេសគេហទំព័រ Wikipedia និង Google Translate កាលពីឆ្នាំ២០០៦។ សម្រាប់អ្នកដែលមានអ៊ីនធើណេតប្រើប្រាស់ លុះត្រាតែត្រូវចំណាយលុយច្រើន តែសេវាយឺតខ្លាំងបំផុត។

៩) ប្រទេសហ៊្សេរី

ក្រោមហេតុផលនយោបាយ ទើបធ្វើឱ្យប្រទេសមួយនេះមិនមានអ៊ីនធើណេតប្រើប្រាស់ តែប្រសិនបើមាននរណាម្នាក់ប្រើប្រាស់ នឹងត្រូវចាប់ខ្លួនតែម្តង។ អ៊ីនធើណេតត្រូវបានបិទទាំងស្រុង កាលពីដើមខែវិច្ចិកា ឆ្នាំ២០១១, ហើយបិទជាង១០ដង ក្នុងកំឡុងឆ្នាំ២០១៣ និង២០១៤។

១០) ប្រទេសទុយណេស៊ី

អ៊ីនធើណេត មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅប្រទេសនេះទេ ក្រោយពីទំលាក់ដំណែងប្រធានាធិបតី Zine Ben Ali ហើយរដ្ឋាភិបាលថ្មីក៏ដកមិនឱ្យមានបណ្តាញសង្គមផងដែរ។

១១) ប្រទេសទូមិនីស្ថាន

ប្រពន្ធ័ផ្សព្វផ្សាយនៅក្នុងប្រទេសមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ប្រពន្ធ័ទូរគមនាគមន៍ហាក់នៅមិនទូលំទូលាយនៅឡើយ តែទោះយ៉ាងណា ប្រទេសមួយនេះ បានដំណើរការអ៊ីនធើណេតតាំងពីឆ្នាំ១៩៩៧មកម៉្លេះ។

១២) ប្រទេសយូបេនីស្ថាន

យូបេនីស្ថាន ដាក់ឱ្យដំណើរការប្រពន្ធ័អ៊ីនធើណេតតាំងពីឆ្នាំ១៩៩៥មកម្លេះ តែមានការរឹតត្បិតខ្លាំងពីរដ្ឋាភិបាលណាស់។ គួរបញ្ជាក់ផងដែរថា ប្រទេសមួយនេះមានប្រជាជនសរុប ៣២លាននាក់ តែមានត្រឹមតែ ៩លាននាក់ប៉ុណ្ណោះ ដែលអាចប្រើប្រាស់អ៊ីនធើណេតបាន។

១៣) ប្រទេសវៀតណាម

អ៊ីនធើណេតនៅប្រទេសមួយនេះ ត្រូវបានបិទ និងគ្រប់គ្រងដោយរដ្ឋាភិបាល។ បច្ចេកវិទ្យា រួមបញ្ចូលទាំងនយោបាយ, សាសនា និងសិទ្ធិមនុស្ស ត្រូវបានបិទផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ worldatlas