បុរសម្នាក់ហ៊ានចំណាយ 4 ម៉ឺនដុល្លារទិញឈើមួយកំណាត់នេះ តែពេល……….

អ្នករស់នៅខេត្ត Zhejiang ប្រទេសចិនម្នាក់បានហ៊ានចំណាយទឹកប្រាក់រហូតដល់ 300000 យន់ដែលប្រហែលនឹងជាង 4 ម៉ឺនដុល្លាសហរដ្ឋអាមេរិកដើម្បីដេញថ្លៃទិញកំណាត់ឈើតូចមួយ តែត្រូវអ្នកដឹងរឿងនាំគ្នាហួសចិត្តយ៉ាងខ្លាំង។

ពួកគេបាននិយាយថា អ្នកមានទ្រព្យធនស្តុកស្តម្ភខាងលើនេះពិតជាល្ងង់ពេកហើយ ក៏ប៉ុន្តែក្រោយមកការអស់សំណើចនេះបានត្រឹម​តែសោកស្តាយក្រោយ​ពេលដឹងថាវាអាច​កែឆ្នៃជាគុជ​ជាច្រើនគ្រាប់។

ចំពោះតម្លៃនៃអង្កាំគុជទាំងនោះគេមិនបានដឹងថា តើអាចលក់បានប៉ុន្មាននោះទេ តែគេសន្និដ្ឋានថាអាចមានតម្លៃប្រហែលជាពីរ ទៅបីដងនៃតម្លៃទិញឯណោះ។

គួរអោយស្តាយចំពោះអត្តសញ្ញាណរបស់អ្នកម្ចាស់គុជខាងលើនេះមិនត្រូវបានគេបង្ហើបអោយដឹងទេ តែក្រោយមកគ្រប់គ្នាបានកោតសរសើរមិនដាច់ពីមាត់ថា គាត់ពិតជាកំពូលអ្នក​ធ្វើជំនួញមែន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer-poster