អាចារ្យធំ និយាយអ្វីខ្លះក្រោយផ្ទះហេតុការណ៌រឿងកញ្ញា ទេព បូព្រឹក្ស កាលពីយប់មិញ?

ប្រិយមិត្តបានជ្រាបមកហើយថា កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងកំពូលដ៏ល្បីល្បាយរបស់ អតីតផលិកកម្មរស្មីហង្សមាស ត្រូវបានគេជះស្រាបៀរ និងយកកំប៉ុងស្រាបៀរគប់ ដែលធ្វើ​ឲ្យ​អស់តម្លៃនារីខ្មែរ និងមាក់ងាយអ្នកសិល្បៈជាខ្លាំង ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៩ និង៥០នាទី នៅភោជនីយដ្ឋានមួយកន្លែង ឈ្មោះ “សមុទ្រ” ដែលស្ថិត​នៅមន្ទីរពេទ្យកុមារជាតិ ។

កញ្ញា ទេព បូព្រឹក្ស

ក្រោយពីហេតុការណ៍បានកើតឡើង គណនីហ្វេសប៊ុកដ៏ពេញនិយមរបស់ អាចារ្យធំ នគររាជ បានរៀបរាប់ថា”រឿងពីមុនជាទស្សនៈរៀងខ្លួនរបស់ពួកយើង! តែ… រឿងនេះមិនសមណា​កើតលើប្អូនស្រីនោះទេ ក៏ដូចជាអ្នកសិល្បៈដទៃទៀត…តម្លៃនៃអ្នកសិល្បៈគ្រប់រូប មិនមែនតែច្រៀង ឬសម្ដែងដើម្បីដូរបាយនោះទេ…អ្នកសិល្បៈ ប្រើសមត្ថភាព ប្រើចំណេះ​ជំនាញដើម្បី​ជាទុន…មិនមែនបុគ្គលអវិជ្ជមានណាម្នាក់អាច មាក់ងាយ ឬប្រមាថដោយចេតនាថោកទាបបែបនេះឡើយ។ #លុយអស់លោកឯងកខ្វក់ពេកហើយ
#សូមអាជ្ញាធរលោក​​អន្តរាគមន៍លើករណីនេះផង”។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ melkomsan