ពិតជាស្និតស្នាលខ្លាំង! ពេល Miss Universe USA មកលេង Miss Cambodia

កាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីបវរកញ្ញាចក្រវាឡ២០១៨ (Miss Universe 2018) ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំនេះ បរវកញ្ញាមកពីប្រទេសហ្វីលីពីន គឺជាអ្នកគ្រងមកុដ។

រូបភាព​កញ្ញា រឿន ស៊ីណាត និង កញ្ញា Sarah Rose

ជាក់ស្តែងកញ្ញា រឿន ស៊ីណាត ជាបរវកញ្ញាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតជាមួយបវរកញ្ញា មកពី៩៣ប្រទេសផ្សេងទៀត។ ក្នុងការប្រកួតនោះ ឃើញថាកញ្ញា រឿន ស៊ីណាត បានបង្ហាញសមត្ថភាពដែលពោរពេញដោយមានភាពជឿជាក់ ដែលធ្វើឲ្យប្រជាជនកម្ពុជាមានការគាំទ្រ និងពេញចិត្តជាខ្លាំង។ ទោះបីកម្មវិធីប្រកួតត្រូវបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែក្តីស្រលាញ់នឹងការគាំទ្រនៅតែបន្តមាន។

គួររំលឹកផងដែរថា នៅក្នុងអំឡុងពេលកំពុងប្រកួត យើងក៏បានទទួលព័ត៌មានជាច្រើនទាក់ទងទៅនឹងបវរកញ្ញាគ្រប់រូប។ នៅក្នុងនោះផងដែរ ក៏មានការលេចឡើងជាមួយនឹងការយល់ច្រឡំ​បន្តិចបន្តួចរវាងបវរកញ្ញាកម្ពុជា ជាមួយបវរកញ្ញាអាមេរិក កូឡុំប៊ី និង អូស្ត្រាលី។ ប៉ុន្តែយ៉ាងណាក្តី បញ្ហាគ្រប់យ៉ាងត្រូវបានបញ្ចប់ ហើយបវរកញ្ញាទាំងអស់នៅតែមានការរាប់អាន និងភាពជិតស្និទ្ធដូចដើម។

កាន់តែពិសេសជាងនេះទៅទៀត កញ្ញា Sarah Rose Summers បវរកញ្ញាអាមេរិក បានមកលេងប្រទេសកម្ពុជា ដោយយោងតាមការផុសនៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់កញ្ញា រឿន ស៊ីណាត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload