អបអរសាទរ! តារាចម្រៀង នៅ ស៊ីនឿន ភ្ជា​ប់​​ពាក្យព្រឹកមិញជាមួយនារីអាណិកជនខ្មែររស់នៅអាមេរិកហើយ

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន នាព្រឹកថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០១៨ នេះបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ក្រោយបង្ហាញវត្តមានក្នុងពិធីភ្ជា​ប់​​ពាក្យរបស់ខ្លួន រួមជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត ក្រោមការចូលរួមជូនពរយ៉ាង​កក់ក្ដៅពីសំណាក់សាច់ញាតិបងប្អូន និងមិត្តៗ រួមអាជីពទៀតផង។

ដោយឡែកបើយើងក្រឡេកមើលរូបភាពដែលបានរំលេចឡើងពេញបណ្ដាញសង្គមនោះក៏សង្គេតឃើញថាតារារូបនេះហាក់មានទឹកមុខញញឹមរីករាយដែលពោពេញដោយសុភមង្គលជាខ្លាំង។ គួរបញ្ជាក់ដែរថាគូណ្ដឹងលោក នៅ ស៊ីនឿន ជានារីស្រស់ស្អាតមួយរូប ស្ថិតក្នុងវ័យ ២០ឆ្នាំ និងត្រូវបានគេដឹងថា ជាអាណិកជនខ្មែររស់នៅអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news