កាន់តែស្រស់ស្អាត! សុខ សោម៉ាវត្ដី កាត់សក់ខ្លីយកហុងស៊ុយសម្រាប់ឆ្នាំថ្មី

ថ្មីៗ​នេះ តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី ទើបតែ​កាត់សក់​ខ្លី​ត្រឹម​-​ក ដើម្បី​ផ្លាស់ប្ដូរ​ស្ទីល​ឱ្យមើល​ទៅកាន់​តែ​ទាក់ទាញ ។ ក្រៅពី​ចង់​ផ្លាស់ប្ដូរ​ម៉ូដ​សក់​ថ្មី តាមពិត​តារា​ស្រី​រូបនេះ​ក៏​នៅមាន​បំណង​ផ្សេង​មួយទៀត ។​

តួ​ស្រី​ក្នុង​រឿង «​ខូចចិត្ត​អាជីព​» ខាងលើបានកាត់សក់​ខ្លី​តាមពិត​ព្រោះ​ចង់យក​ហុងស៊ុយ​មុន​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ មកដល់ ។ «​ព្រះ​ច័ន្ទ​ពេញវង់​ថ្ងៃនេះ​សុំ​តែ​ម្យ៉ាង​ទេ កាត់សក់​ហើយ​គ្រប់យ៉ាង​ដែល​អាក្រក់​ពីមុន​សូមឱ្យ​ទៅតាម​សក់​ទាំងអស់​ចុះ សុបិន​អាក្រក់​ចប់​អស់ហើយ ឆ្នាំ​ថ្មី​សូម​តែ​ជួប​មនុស្ស​ល្អៗ អ្វី​អាក្រក់​បោកប្រាស់​សូម​ទៅឱ្យ​ឆ្ងាយ​» សុខ សោ​ម៉ា​វ​ត្តី លើកឡើង​ដូច្នេះ​ពេល​ទើប​កាត់សក់​រួច​ភ្លាមៗ ។​

ធ្លាប់តែ​ឃើញ​ទុក​សក់វែង ពេល​ផ្លាស់ប្ដូរ​ស្ទីល​សក់​ខ្លី​បែបនេះ អ្នក​មេម៉ាយ​កូន​មួយ សុខ សោ​ម៉ា​វ​ត្តី កាន់តែ​បន្ថែម​ភាព​ទាក់ទាញ​ទៅលើ​រូប​សម្រស់​ដែល​រំលេច​នូវ​ភាពស្រស់ស្អាត​ប្លែក​ភ្នែក​តាម​នោះដែរ ជាក់ស្ដែង​គ្រាន់តែ​បង្ហោះ​រូបថត​ស្ទីល​សក់​ថ្មី​ភ្លាម នាង​ក៏​ទទួលបាន​ការសរសើរ​ពី​មិត្តភក្ដិ និង អ្នកគាំទ្រ​ថា សម្រស់​នាង​ក្មេង​ស្អាត​ជាង​មុន ។ មួយរយៈ​ចុងក្រោយ​នេះ ក្នុងសង្គម​សិល្បៈ​មាន​តារា​ស្រី​ជាច្រើន​ដួង​បាន​ប្ដូរ​ស្ទីល​នាំគ្នា​កាត់សក់​ខ្លី​ម្ដង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular