អស្ចារ្យណាស់! ស្វាយកែវរមៀតខ្មែរ ឡើងយន្ដហោះជើងទី១៦ លក់នៅបារាំង

នៅថ្ងៃសុក្រទី២៨ ខែធ្នូ​ ឆ្នាំ​២០១៨ បើយោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបានប្រមូល​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អឺរ៉ុប សម្រាប់ជើងទី ១៦ ក្នុងឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​នឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ១២ប៉ាឡែត ៧៥៦កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៤៩០០គីឡូក្រាម ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ប្រសិនបើ បងប្អូន​កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់រួចរាល់ហើយមានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888727 ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer.social