មិនធម្មតា! តារា Yaya ជាប់លេខ១១ ជានារីមានមុខស្អាតជាងគេក្នុងឆ្នាំនេះ

ជារៀងរាល់ឆ្នាំប្រទេសជាច្រើននៅលើពិភពលោក តែងតែបង្ហាញឈ្មោះតារាស្រីតាមបណ្តាញសង្គម TC Candler ដែលមានមុខមាត់ស្រស់ស្អាតជាងគេប្រចាំឆ្នាំចំនួន១០០រូប ដោយមានរូបស្រស់ស្អាតប្លែកខុសគ្នា។

ដោយឡែកនៅក្នុងឆ្នាំនេះដែរ មានការផ្លាស់ប្ដូរយ៉ាងខ្លាំងបំផុត ដោយតារាសម្តែងស្រីថៃ Yaya Urassayas ដែលកាលពីឆ្នាំមុននាងទទួលបានចំណាត់ថ្នាក់លេខ៣០ ស្រាប់តែឆ្នាំនេះនាងទទួលបានពិន្ទុយ៉ាងល្អ​បំផុតដែលពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ឆ្នាំ២០១៨នេះ។

យោងតាមការបង្ហាញរបស់ TC Candler បានបង្ហាញថានៅក្នុងឆ្នាំនេះ តារាស្រីថៃ Yaya Urassayas ទទួលបាននូវចំណាត់ថ្នាក់លេខ១១ ដែលជាតារាស្រីដែលមានទម្រង់មុខមាត់ស្អាតជាងគេ បែបធម្មជាតិ។ក្រោយមហាជនបានឃើញបែបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនឹកស្មានមិនដល់ត្រឹមរយៈពេលមួយឆ្នាំ នាងបានផ្លាស់ប្តូរ មកឈរឈ្មោះក្នុងចំណាត់ថ្នាក់លេខ១១ យ៉ាងដូច្នេះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tactoc