មិនធម្មតា! ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា រកប្រាក់ចំណូលបាន ៨២លានដុល្លារក្នុងឆ្នាំ២០១៨នេះ

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ទទួលបាន​ប្រាក់ចំណូល ជាង​៨២​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ចំ​ណុល​នេះ បាន​ពី​ពន្ធគយ និង​សេវាសាធារណៈ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ប្រចាំ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​របាយការណ៍​នេះ បាន​បង្ហាញថា ចំណូល​ពី​ពន្ធគយ ២៨,៧៥​លាន​ដុល្លារ លើ​សេវា​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដែល​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​សេនាធិការ របស់​ក្រសួងពាណិជ្ជកម្ម​។ ប្រាក់ចំណូល​ពី​ពន្ធគយ​កើនឡើង​ជិត​១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ដោយឡែក​ចំណូល ៥២,៧៨​លាន​ដុល្លារ​ទៀត បាន​ពី​សេវាសាធារណៈ​។​

​ជាមួយគ្នា របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការចំណាយ​របស់​ក្រសួង​ផងដែរ ដែលមាន​ចំនួន​២៧,១១ លាន​ដុល្លារ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey