ខឹងគេខ្ចីលុយមិនសងមែនទេ? វិធីទាំងនេះអាចទាលុយបានភ្លាម

បញ្ហា​រឿង​ខ្ចី​លុយ ហើយ​ព្យាយាម​អត់​សង​នៅ​តែ​កើត​មាន ហើយ​មិន​មែន​ជា​អ្នក​ដទៃ​ពី​ណា​ទេ ភាគ​ច្រើន​គឺ​កើត​ឡើង​ពី​មនុស្ស​ដែល​ទុក​ចិត្ត​គ្នា​បំផុត តែ​ចុង​ក្រោយ​ត្រូវ​បាត់​បង់​មិត្ត​ភាព​មួយ​ព្រោះ​រឿង​លុយ។ ត​ទៅ​នេះ​គឺ​ជា​ឃ្លា​មួយ​ចំនួន​គួរ​និយាយ​ទៅ​កាន់​អ្នក​ដែល​មិន​ព្រម​សង​តែ​ម្ដង ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន​ខ្លះ ទោះ​មិន​បាន​លុយ​នោះ​ត្រឡប់​មក​វិញ​ក៏ដោយ៖

១. លុយ​ដែល​បាត់បង់​ទៅ​ព្រោះ​គេ​ខ្ចី​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​មួយ​តែ​អ្វី​ដែល​ស្ដាយ​ជាង​នេះ គឺ​ទឹក​ចិត្ត​ដែល​លះបង់​ចំ​មនុស្ស​ខុស៖ បញ្ជាក់​ថា​អ្នក​ជា​អ្នក​មិនមែន​ក្រ​ព្រោះ​លុយ​ប៉ុណ្ណឹង​ទេ តែ​ស្ដាយ​ទឹក​ចិត្ត​មិន​គួរ​ណា​លះ​បង់​ឲ្យ​មនុស្ស​ដូចជា​គេ។ ឃ្លានេះ​ថ្លៃថ្នូរ​បែប​អ្នក​ចេះ​ដឹង ងាយ​ចាក់​ដោត ធ្វើ​ឲ្យ​អ្នក​ជំពាក់​នឹង​ភ្ញាក់​ខ្លួន​ក្រញាង ទោះ​គេ​តប​មក​វិញ​បែប​ណា​ក៏​ដោយ តែ​ក្នុង​ចិត្ត​គេ​ត្រូវ​ខ្ទេចខ្ទាំ​ព្រោះ​ពាក្យ​នេះ​ហើយ។២. កុំ​ព្រោះ​តែ​លុយ​ប៉ុណ្ណឹង​សុខ​ចិត្ត​បាត់បង់​មិត្តភាព ត្រូវ​ចាំ​ទុក​ថា​អ្នក​ដែល​ព្រម​ជួយ​អ្នក​ពេល​ដែល​គ្រប់​គ្នា​បោះបង់​អ្នក​ចោល គេ​គឺ​ជា​មនុស្ស​ល្អ​បំផុត ដែល​អ្នក​គួរ​តែ​រក្សា​ទុក៖ ឃ្លា​នេះ​បញ្ជាក់​ថា ព្រោះ​លុយ​គេ​សុខចិត្ត​ផ្ដាច់​ទំនាក់ទំនង​ពី​អ្នក មាន​ន័យ​ថា​គេ​ជា​មនុស្ស​ល្ងង់​បំផុត បើ​គ្រាន់​តែ​សង​វិញ គេ​មាន​កល្យាណ​មិត្ត​ដ៏​ល្អ​ម្នាក់ តែ​បើ​គេ​ហ៊ាន​ចោល​អ្នក​ព្រោះ​តែ​លុយ គេ​នឹង​បាត់បង់​មនុស្ស​ល្អ​ដូច​ជា​អ្នក​ជា​រៀង​រហូត។

២. លុយ​ដែល​ខ្ញុំ​ឲ្យ​អ្នក​ខ្ចី​មិន​មែន​ខ្ញុំ​និមិត្ត​វា​ឡើង​ដូច​រឿង​យុទ្ធ​សិល្ប​ឡើយ គឺ​ជា​កម្លាំង​ញើស​ឈាម​ដែល​ខ្ញុំ​លះបង់​ដើម្បី​ប្ដូរ​វា​មក បើ​អ្នក​មិន​សង​មានន័យ​ថា​អ្នក​កំពុង​ជិះជាន់​កម្លាំង​ពលកម្ម​អ្នក​ដទៃ អ្នក​ក៏​មិន​ខុស​អី​ពី​ចោរ​ឡើយ គ្រាន់​តែ​អ្នក​លួច​គេ​ថ្លៃ​ថ្នូរ​ជាង​ចោរ​តែ​បន្តិច​ប៉ុណ្ណោះ។៤. ទទួល​ស្គាល់​ថា​អ្នក​ណា​ក៏​ចេះ​ខ្វះខាត មិន​ដែល​មាន​គ្រប់​ជា​រៀង​រហូត​នោះ​ទេ តែ​ការ​ដែល​ខ្ញុំ​មាន​លុយ​ឲ្យ​អ្នក​ខ្ចី​មិនមែន​ខ្ញុំ​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ ជា​អ្នក​មាន​អ្វី​ឡើយ តែ​វា​កើត​ឡើង​ពី​ការ​សន្សំ​សំចៃ មិន​ចង់​លាដៃ​ខ្ចី​លុយ​អ្នក​ដទៃ អ្នក​កុំ​ធ្វើ​ជា​អ្នក​មាន​ខណៈ​មិន​ទាន់​មាន​លុយ​ហូរហៀរ ខ្ញុំ​ក៏​ស្ថិត​ក្នុង​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​មិន​ខុស​ពី​អ្នក​ដែរ បើ​អ្នក​ចាយ​មិន​ចេះ​គិត អ្នក​នឹង​ខ្ចី​គេ​ជា​រៀង​រហូត។៥. អ្នក​អាច​មិន​សង​លុយ​ខ្ញុំ​បាន ហើយ​ខ្ញុំ​ក៏​មិន​អាច​ទៅ​ធ្វើ​អ្វី​អ្នក​បាន​មែន តែ​អ្នក​ត្រូវ​ដឹង​ថា វិនាទី​ដែល​អ្នក​បាន​គិត​ថា​អ្នក​មិន​តាំង​ចិត្ត​សង​ត្រឡប់​មក​ខ្ញុំ​វិញ គឺ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​អ្នក​ជា​មនុស្ស​បែប​នេះ បែប​នោះ។ ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ទាំង​នោះ​ដែរ ទោះ​ខ្ញុំ​ជា​មនុស្ស​ចិត្ត​បុណ្យ​យ៉ាង​ណា ខ្ញុំ​ប្រាកដ​ជា​ខឹង​អ្នក ស្អប់​អ្នក ហើយ​កិត្តិយស​មុខមាត់​របស់​អ្នក​ក៏​ត្រូវ​បំផ្លាញ​ចាប់​ពី​ពេល​នេះទៅ។

៤. ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​មាន​ស្ថានភាព​បែប​ណា​ទើប​អ្នក​មិន​សង​ទេ តែ​យ៉ាង​ណា​សូម​អ្នក​កុំ​រត់​ចេញ​ពី​បញ្ហា​បែប​នេះ អ្នក​ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ដែល​អ្នក​បាន​ធ្វើ ត្រឹម​ការ​ជូន​ដំណឹង ពាក្យ​ទន់​ភ្លន់ ចេះ​សុំទោស ក៏​អាច​ធ្វើ​ឲ្យ​ម្ចាស់​បំណុល​ធូរ​ស្រាល​កំហឹង​ខ្លះ​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer-poster