សម្តេចតេជោ ហ៊ុន សែន ប្រកាស បង្កើតស្ថាប័នមួយទៀត ក្រោមចំណុះក្រសួង​អប់រំ

សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​សម្រេច​ឲ្យ​បង្កើត​លេខាធិការដ្ឋាន​មួយ នៅ​ក្រោម​ចំណុះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដែល​នឹង​មាន​គណៈកម្មការ​មួយ​ចំណុះ។ បន្ទាប់ពី​គណៈកម្មាធិការ​នេះ​បង្កើត​រួច​ហើយ​ គណៈកម្មការ​ត្រូវ​ពិនិត្យ​បង្កើត​យន្តការ​ និង​រៀបចំ​ពិនិត្យ​ឡើង​វិញ នូវ​អនុក្រឹត្យ​ ពាក់ព័ន្ធ​ទៅ​នឹង​អនុក្រឹត្យ​ ស្ដីពី​គុណវុឌ្ឍ​ជាតិ​ដែល​ជា​ធម្មនុញ្ញភាព​សម្រាប់​វិស័យ​អប់រំ​។

ប្រសាសន៍​សម្រេច​របស់​សម្ដេច ហ៊ុន សែន​ នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ ជាមួយ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា ដែល​ដឹកនាំ​ដោយ​លោក ហេង វ៉ាន់ដា ​នៅ​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។

ក្នុង​ជំនួប​នេះ​ដែរ សម្ដេច ហ៊ុន សែន ក៏បាន​សម្រេច​ឲ្យ​បង្កើត​គណៈកម្មាការ​រួម​មួយ​រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំងអស់ ព្រម​ទាំង​ប្រគល់​ការងារ​ជូន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ប្រធាន​គណៈកម្មការ​នេះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay