ក្តៅៗ!​ ចាប់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ព្រោះតែ ……….

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ​ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ​ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែសម្ផស្ស។

ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងខ្លីថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន និងកំពុងបន្ដស៊ើបអង្កេតលើករណីនេះ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ប៉ុន្ដែទោះជាយ៉ាងលោកមិនទាន់បញ្ជាក់អ្វីច្រើននោះទេ ព្រោះថាពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបំពេញប្រតិបត្តិការនៅឡើយ។

សូមជម្រាបថា ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃមួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៨៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia