អុញនោះ! តៃវ៉ាន់ ត្រៀមប្រកាសឯករាជ្យ ខណៈចិនតបវិញថា ………….

ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានថា គ្មាននរណាម្នាក់អាចយកតៃវ៉ាន់ចេញពីប្រទេសចិនបានឡើយ ហើយបើសិនជាតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យរបស់ខ្លួន ប្រទេសចិននឹងប្រើប្រាស់កម្លាំង ដើម្បីរក្សាសន្តិសុខ។ ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំធ្វើឡើង​នៅក្នុង​ពិធី​រំលឹកខួប៤០ឆ្នាំ​នៃ​​ការ​ប្រកាស​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​របស់​ចិន​​ទៅ​លើ​តៃវ៉ាន់ កាលពីព្រឹក​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាល​ប្រជាជន​នៅក្នុងក្រុង​ប៉េកាំង ប្រទេសចិន។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់ពលរដ្ឋតៃវ៉ាន់ថា ការប្រកាសឯករាជ្យ​របស់​តៃវ៉ាន់ បាន​ត្រឹម​តែ​បង្ក​ឱ្យមាន​មហន្តរាយ​តែ​ប៉ុណ្ណោះ ហើយលោក​​ក៏បានអំពាវនាវ​ឱ្យ​មាន​ការ​បង្រួបបង្រួម​គ្នា​ ប៉ុន្តែ​​ត្រូវ​តែ​ធ្វើឡើង​ក្រោម​គោលការណ៍​ចិន​តែមួយ។ លោកបានបញ្ជាក់បន្ថែមទៀតថា គ្មាននរណាម្នាក់ គ្មាន​បក្សណាមួយ ដែល​អាច​ផ្លាស់ប្តូរ​ការពិត​នៃ​ប្រវត្តិសាស្រ្ត​របស់ចិនបានឡើយ នោះមានន័យថា តៃវ៉ាន គឺជាផ្នែកមួយនៃប្រទេសចិន។

លោកស្រី Tsai Ing-wen ដែល​ជា​ប្រធានាធិបតី​តៃវ៉ាន់

ការលើកឡើងបែបនេះ គឺដោយសារតែលោកស្រី Tsai Ing-wen ដែលទើបតែចូលកាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់កាលពីឆ្នាំ២០១៦ មាន​មហិច្ឆតា​ចង់​ប្រកាសឯករាជ្យកន្លងមកនោះ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ aljazeera