ប្រាសាទអូរស្វាយ កំពុងទទួលបាន​ការថែទាំ និងអភិរក្ស​ឡើងវិញ​ ក្រោយពី……

ចាប់តាំងពី​ប្រទេស​កម្ពុជា​បានទទួល​សន្តិភាព​ពេញលេញ​មក​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​បាន​រកឃើញ​ប្រា​សាទ​បុរាណ ដែល​រង​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ហើយ​កំពុងទទួលបាន​ការថែទាំ និង អភិរក្ស​ឡើងវិញ​។​

ប្រាសាទ​អូរ​ស្វាយ​ជា​ប្រាសាទ​មួយ​នៅក្នុង​ខេត្ត​ឧ​ត្ត​ម​មានជ័យ​ ដែល​ពីមុន​គ្រប​ដណ្តប់​ទៅដោយ​គ្រាប់មីន​យ៉ាង​ក្រាស់​ តែឥឡូវគ្រាប់មីនទាំងនោះត្រូវបានដោះចេញពីតំបន់នោះអស់ហើយ ហើយក៏ត្រូវបានក្រុម​អ្នក​អភិរក្ស​ការពារ និង ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ។ ​បើ​យើង​បាន​ទៅដល់​ប្រាសាទ​អូរ​ស្វាយ​នៅពេលនេះ ​យើង​មុខជា​នឹងមាន​ក្តី​សោក​សង្វេគ​យ៉ាងខ្លាំង​កាលបើ​បានឃើញ​ប្រាសាទបុរាណ​ដ៏​ធំ ​និង ​ល្អ​ឯក​មួយ​នេះ​មាន​ភាព​ទ្រុត​ទ្រោម ដោយ​ទទួលរង​នូវ​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដែល​បន្សល់ទុក​ពី​សង្គ្រាម​ក្នុងស្រុក​អស់​​ជាច្រើន​ទស្ស​វត្សរ៍មកហើយ ​ដែល​ទាមទារ​ឱ្យមាន​ការ​អភិរ​ក្យ​ឡើងវិញ ។

ប្រាសាទ​អូរ​ស្វាយ​​ស្ថិតក្នុង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ ​ស្ថិតនៅ​ក្នុងព្រៃ​ចម្ងាយ​រាប់​គីឡូ​ពី​ភូមិ​ដែល ប្រជាជន​រស់នៅ​ ។​

លោក ផុន កសិកា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បានឱ្យដឹងថា ប្រា​​សាទ​អូរ​ស្វាយ​ជា​ប្រាសាទធំ​មួយ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ​ប្រាសាទ​នេះ​មាន​តួ​ប្រាសាទ​តែ​​មួយ​ធ្វើ​ពី​ថ្មបាយក្រៀម និង​ មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ​ហើយ​នៅ​ជិត​កំពែង​នោះ​​មាន​ស្រះ​ទឹក​អាច​ថា​ជា​គូ​ទឹក​សម​័យ​បុរាណ ​ប្រាសាទ​អូ​ស្វាយ​មាន​បន្សល់​ផ្តែរ​ពីរ​ដែល​អាច​សិក្សា​ពី​អាយុកាល​របស់​ប្រាសាទ​នេះ​បាន​ ។ ​នៅ​បរិវេណ​ប្រាសាទ​អូរ​ស្វាយ ​គេ​សង្កេតឃើញ​មាន​តួ​ប្រាសាទ​មានការ​ប្រេះស្រាំ​យ៉ាង​​ខ្លាំង ​និង ​មាន​ដុំថ្ម​នៃ​ចម្លាក់​ប្រាសាទ​នៅ​​រប៉ាត់រប៉ាយ​ពេញ​បរិ​វេណ​នោះ​ ៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular