អុញនោះ! អ្នកការសែត TVFB ដ៏ល្បីល្បាញ បង្ហាញរូបភាពគ្រោះថ្នាក់ចរាចរណ៍របស់ខ្លួន

ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា លោកសុវណ្ណ រិទ្ធី គឺជាអគ្គនាយកសារពត៍មាន TVFB ដែលល្បីល្បាញមួយរូបនៅកម្ពុជា ដោយលោកតែងតែធ្វើការឡាយវីដេអូតាមហ្វេសប៊ុក ដើម្បីថតព្រឹត្តិការណ៍ទាន់ហេតុការណ៍ផ្សេងៗទាំងខ្លួនឯងកំពុងមានគ្រោះថ្នាក់ក៏ដោយ ដើម្បីឱ្យអ្នកទស្សនាបានដឹង។

ឈុតក្នុងការគ្រោះថ្នាក់ចរាចរណ៍របស់លោក សុវណ្ណ រិទ្ធី

ឈុតក្នុងការគ្រោះថ្នាក់ចរាចរណ៍របស់លោក សុវណ្ណ រិទ្ធី

ឈុតក្នុងការគ្រោះថ្នាក់ចរាចរណ៍របស់លោក សុវណ្ណ រិទ្ធី

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ រូបលោកបានបង្ហោះនូវរូបភាពរបស់លោកកាលពីពេលថ្មីៗនេះ ដោយឃើញរូបលោកដួលម៉ូតូ ហើយខ្លូនរបស់លោក ប្រលាក់សុទ្ធតែឈាមជោគខ្លួន នៅលើជញ្ចឹមផ្លូវ។ ការបង្ហាញពីរូបភាពទាំងនេះ លោកបានបង្ហោះនៅក្នុងបណ្តាញសង្គមថា៖ “ក្នុង​គ្រា​ជួបនឹង​ការលំបាក អាច​មើលឃើញ​ពីមនោសញ្ចេតនា​ពិតប្រាកដ។ មានតែ​ក្នុង​គ្រា​លំបាក​ទេ ទើប​អាចបែងចែក​ថា​អ្នកណា​ជា​មិត្ត​ភក្តិ​ពិត អ្នកណា​ជា​មិត្ត​ភក្តិ​ក្លែងក្លាយ​”។

សារដែលលោកបានបង្ហោះនៅក្នុងហ្វេសប៊ុក

តែទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា តើរូបភាពទាំងនោះបញ្ជាក់ពីគ្រោះថ្នាក់ពិតឬយ៉ាងណានោះទេ ខណៈមានអ្នកខ្លះថា វាជាការសម្តែងនៅក្នុងឈុតអប់រំមួយប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង